នាយករដ្ឋមន្ត្រី ផ្តល់រថយន្តចំនួន១៥គ្រឿងដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

  • 2020-04-21 07:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភរថយន្តម៉ាក Mazda BT 50 2020 ចំនួន ១៥គ្រឿង ដល់​ការិ​យា​ល័យទាំង ១៥នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ ពិធីប្រគល់នេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ការ​ប្រគល់រថយន្តចំនួន ១៥គ្រឿងធ្វើ​ឡើង​តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយការិយាល័យទាំង ១៥នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងនាយទាហានជាច្រើនរូបទៀត ដើម្បីប្រតិបត្តិការការងារ​ប្រ​ចាំ​ថ្ងៃ​ឱ្យ​មាន​ភាពរលូន និងប្រសិទ្ធភាពការងារជូនដល់ការិយាល័យចំណុះបញ្ជាការដ្ឋានកង​ទ័ព​ជើងគោក និងដើម្បីធានានូវប្រសិទ្ធភាពការងារ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;