​រូប​១​សន្លឹក​ដែល NASA ថតបាននៅ​លើ​ភព​អង្គារ មានរូប​​រាង​ដូច​សត្វ​នាគ

  • 2020-04-22 00:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​​ណាសា (NASA) បាន​ចាប់​យក​រូបភាព​១​សន្លឹក​បាន​នៅ​លើ​ភព​អង្គារ ដែល​មាន​លក្ខណៈ​​ចម្លែក​ស្រដៀង​​នឹង​រូប​សត្វ​នាគ​​១​ក្បាល​ដ៏​ធំ។ បើ​តាម​អ្នក​ជំនាញ​ផ្នែក​បេសកកម្ម​លំហ​អាកាស បាន​ឲ្យ​ដឹង​ថា រូប​ភាព​នេះ​បង្កើត​ឡើង​ដោយ​បាតុភូត​ធម្មជាតិ​​ខុសៗ​គ្នា ដែល​កំពុង​កើត​នៅ​លើ​ភព​អង្គារ។

រូប​ថត​នេះ​ ផ្ដិត​បាន​ដោយ​យាន​អវកាស MRO (Mars Reconnaissance Orbiter) ដោយ​ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា​ថត​បែប High Resolution Imaging Experiment (HiRISE) របស់​មន្ទីរ​ពិសោធន៍​សកលវិទ្យាល័យ Arizon ស្ថិត​នៅ​កម្ពស់​ប្រមាណ ២៥៧​គីឡូ​ម៉ែត្រ​ពី​ផ្ទៃ​ភព​អង្គារ។ យាន​អវកាស MRO ត្រូវ​អង្គការ​ណាសា​បាញ់​បង្ហោះ​ឡើង​ទៅ​លំហ​កាល​ពី​ឆ្នាំ​២០០៥​កន្លង​ទៅ។

ក្រុម​ការងារ HiRISE បាន​ប្រាប់​ថា រូប​ថត​ខាង​លើ​ថត​នៅ​តំបន់​មួយ​នៅ​លើ​ភព​អង្គារ ដែល​គេ​ហៅ​ថា Melas Chasma។ វា​គឺ​ជា​អន្លង់​ដី​មួយ​កន្លែង ដែល​ពោរពេញ​ទៅ​ដោយ​បណ្ដុំ​នៃ​ពន្លឺ​បែប​ស្រាល និង​ងងឹត​ខ្លាំង។ បណ្ដុំ​នៃ​ពន្លឺ​ទាំង​នោះ​​មាន​ទំហំ​ខុសៗ​គ្នា ហើយ​ខ្លះ​មាន​អង្កត់​ផ្ចិត​ជម្រៅ​​ចន្លោះ​ពី ១០០​ ដល់ ៥០០​ម៉ែត្រ​ឯណោះ។ បាតុភូត​នេះ​​បូករួម​ទាំង​កម្លាំង​ខ្យល់ ក៏​ដូចជា​សកម្មភាព​រចិតវិវត្តន៍​​​​ទើប​បង្កើត​បាន​ជា​រូបភាព​ស្រដៀង​ទៅ​នឹង​​​សត្វ​នាគ​នេះ​ឡើង៕

យាន​អវកាស MRO (Mars Reconnaissance Orbiter)

ប្រភព៖ ibtimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;