សឹង្ហបុរី បង្ហោះ​រូប Super hero ​អប់រំ​ពលរដ្ឋ​តែ​បង្កប់​​ពាក្យ​​ចង់​ឌឺ​ដង​ក្រុម Liverpool

  • 2020-04-22 02:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗ​នេះ រដ្ឋាភិបាល​សិង្ហបុរី បានបង្កើត​កម្មវិធីប្រកួតប្រជែង​ស្នាដៃធ្វើសារ​អប់រំ​នៅ​លើផ្ទាំង​គំនូរ​ឌីជីថល ដែលបើក​ឲ្យអ្នកមានទេពកោសល្យ​បញ្ចេញថ្វីដៃ​ ក្នងន័យ​ចង់​ឲ្យ ពលរដ្ឋ​ស្វែង​យល់​ពី ការការពារ​ខ្លួនពីវីរុស​កូវីដ១៩។

រូប​ដែល​ បង្ហោះ​ដោយ​ Page ផ្លូវការ Gov.sg
ក្នុងនោះ​ដែរ មានរូប​មួយ​សន្លឹក​ដែលគេចាប់អារម្មណ៍ ដោយនៅលើរូប​ Super hero នោះ​មាន​បង្កប់នូវ​រូបតំណាង ក្លឹបហង្សក្រហមមួយនេះដោយគូសបន្ទាត់ក្រហមឆូត។

មិនត្រឹមតែប៉ុណ្ណោះ មានពាក្យ​មួយ​ឃ្លាដែលគេ​ឃើញ MAWA-Man ទោះជា​មិនមាន​ការ​បំភ្លឺ​ណាមួយ​ពី​អត្ថន័យពាក្យ​ពេញ​ តែ​គេអាចយល់បានថា ចេតនាអ្នកគូរចង់សំដៅ (Must Always Walk Alone-ចាំបាច់ត្រូវតែដើរម្នាក់ឯងបានហើយ)។ គំនូ​នេះ​គឺក្នុង​គោល​បំណង​ លើក​តម្កើង​និង​ចូល​រួម​អនុវត្ត​គំលាត​សង្គម​ ឫ​ក៏​ Social Distancing ប៉ុណ្ណោះ

ដោយឡែកពាក្យនេះ​ គឺផ្ទុយ​ទៅ​នឹងពាក្យស្លោករបស់​ក្រុមខ្លាំង​នៅ​អង់គ្លេសមួយ​នេះ ដែល​គេ​តែង​តែឮគឺ You'll Never Walk Alone ។

ពាក្យស្លោករបស់ Liverpool

យោងតាមប្រភពពី South china morning post រូប​ប៉ុន្មានសន្លឹកនេះ ត្រូវបាន​អ្នកគាំទ្រក្រុម Liverpool មិនពេញចិត្ត ដោយស្នើឲ្យរដ្ឋាភិបាល​សិង្ហបុរី លុបចេញ ឬធ្វើថ្មី។ យ៉ាងណា ប៉ុន្មានម៉ោងក្រោយ​មក​ ក៏មាន​បង្ហោះ​សុុំ​ការ​អធ្យាស្រ័យ នឹង​បាន​ផ្លាស់ប្តូរ concept ថ្មីជំនួសវិញ៕

រូប​ដែល​ បង្ហោះ​ដោយ​ Page ផ្លូវការ Gov.sg ត្រូវ​បាន លុបចេញវិញ
concept ថ្មី

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Scmp ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;