លោក​ត្រាំ និយាយ​ត្រឹមបែប​នេះ ពេលគេ​សួរនាំ​ពី​ស្ថានភាព​​លោក គីម ជុងអ៊ុន ហើយ​ឆ្លៀតបាញ់ CNN ទៀត

  • 2020-04-22 03:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២០ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នក​កាសែត​ជុំវិញ​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា លោកបាន​ត្រឹមតែជូនពរ​លោក គីម ជុងអ៊ុន ឱ្យជា​សះស្បើយ​ឡើងវិញ និង​ជួបតែសំណាងល្អ។

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នាកាលគ្រាកន្លងមក
លោក​ ត្រាំ និយាយ​យ៉ាងដូច្នេះថា៖ «**របាយការណ៍​ដែល​ចេញផ្សាយ​មក​នេះ គឺយើង​មិន​ដឹង​ទេ។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគាត់ (គីម ជុងអ៊ុន)។ ខ្ញុំអាចនិយាយ​ត្រឹមបែបនេះ គឺថា ខ្ញុំ​សូមជូនពរគាត់​ឱ្យ​មាន​សុខភាពល្អឡើងវិញ។ ពីព្រោះ​បើគាត់​ពិតជាស្ថិតក្នុងស្ថានភាព​ដូចការផ្សព្វផ្សាយមែន នោះ​គឺ​ពិតជាធ្ងន់ធ្ងរណាស់**»។

ជាមួយគ្នានេះ លោកក៏បាន​ឆ្លៀត​ផ្លែផ្កាឱ្យ​សារព័ត៌មាន CNN ចំពោះ​ការចេញផ្សាយ​រឿងស្ថានភាព​ជំងឺ​របស់​លោក គីម ជុងអ៊ុនខាងលើនេះផងដែរ ដោយលោក​លើកឡើងយ៉ាងដូច្នេះថា៖ «គ្មាន​នរណាបញ្ជាក់រឿងនេះទេ។ វាជាការផ្សាយរបស់ CNN។ ដូច្នេះ​នៅ​ពេល CNN ផ្សាយរឿងអីមួយ ខ្ញុំមិន​សូវជឿទេ»៕

ចុចអាន​បន្ថែម៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ក្រោយការវះកាត់

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Foxnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;