Real និង Barça នឹង​មិនប្រើប្រាស់កីឡដ្ឋាន​ធំសម្រាប់ការ​ប្រកួតនៅសល់នោះទេ

  • 2020-04-22 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡដ្ឋាន​ធំ​របស់ក្លឹប Real Madrid គឺ Santiago Bernabeu ចំណែក​កីឡដ្ឋាន​ធំ​របស់ក្លឹប FC Barcelona គឺ Camp Nou ប៉ុន្តែ​ថ្មីៗនេះ​មាន​ដំណឹង​ថា ក្លឹប​ទាំង ២ កំពុង​​ពិចារណា​ប្តូរ​ទៅ​កីឡដ្ឋាន​ឈុត B របស់ខ្លួនវិញ ក្នុងការ​ប្រកួត​ពាន​លីគដែលនៅសេសសល់​ ៩ ប្រកួតទៀត។

Santiago Bernabeu
ដំណឹង​ខាងលើនេះ ត្រូវ​បាន​គេ​ដឹង​បន្ទាប់ពី La Liga បង្ហើបពីសញ្ញាល្អគ្រោងនឹងវិលត្រឡប់វិញ។ កីឡាករ​ទាំង​អស់ អាចនឹងមក​ចូលរួម​ហ្វឹកហាត់ ​ចាប់​ពី​ដើម​ខែ​ឧសភា​ និងបន្តប្រកួត(ដែលសល់) នា​ខែ​មិថុនា ​ខាង​មុខនេះដោយគ្មានអ្នកទស្សនាផ្ទាល់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។

ការ​ផ្លាស់ប្តូរ​កីឡដ្ឋាន​នោះគឺ Real Madrid ជ្រើស​យក​ការ​ប្តូរទៅកីឡដ្ឋាន(ឈុត B) ឈ្មោះថា Alfredo di Stefano ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ត្រឹម ៦ ០០០ នាក់។

កីឡដ្ឋាន(ឈុត B) ឈ្មោះថា Alfredo di Stefano ផ្ទុកបាន ៦ ពាន់នាក់

ដោយឡែក​ក្រុម Barcelona ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ពិចារណា​លើ​រឿងរ៉ាវ​នេះ​ដូច​គ្នា ណា​មួយ​ចង់​ឲ្យ​កីឡាករ​លេង​ក្នុង​ទីលាន​តូច ជា​ជាង​លេង​នៅ​កីឡដ្ឋាន​ធំ​ តែ​គ្មាន​អ្នក​ទស្សនា។

Camp Nou ផ្ទុកបានជិត ១០០ ០០០ នាក់(ចំនួនច្រើនបំផុត ៩៩ ៣៥៤ នាក់)

សំណើ​នោះ​គឺ Barcelona អាច​នឹង​ប្រើប្រាស់​កីឡដ្ឋាន Johan Cruyff ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ត្រឹម ៦ ០០០ នាក់​ដូច Real Madrid ដែរ។

លើសពីនេះទៀត បច្ចេកវិទ្យា VAR ក៏អាចនឹងតំឡើងដល់កីឡដ្ឋានឈុត B ទាំងពីរនោះ​ផង​ដែរ។ ប្រភពដដែលបញ្ជាក់ថា La Liga ក៏​មិន​ជំទាស់ដែរលើសំណើរនេះ៕

កីឡដ្ឋាន Johan Cruyff ផ្ទុកបាន ៦ ០០០ នាក់

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail | sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;