ស្នងការដ្ឋាននគរបាលរាជធានី ទទួលបានឧបករណ៍សម្រាប់សម្លាប់មេរោគ ពីកងរាជអាវុធហត្ថ

  • 2020-04-22 03:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ប្រគល​់ជូន​នូវ​ឧបករណ៍សម្រាប់សម្លាប់មេរោគ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការ​ប្រគល​់ជូន​នូវ​ឧបករណ៍សម្រាប់សម្លាប់មេរោគ ធ្វើ​ឡើង​កាល​ពីថ្ងៃទី២១​ ខែមេសា ក្រោមការឧបត្ថម្ភពីឧត្តមសេនីយ៍ឯក​ រ័ត្ន​ ស្រ៊ាង​​ មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
គូស​បញ្ជាក់​ថា កងកម្លាំងទាំង២ តែងតែធ្វេីសហប្រតិបត្តិការគ្នា ក្នុងការការពារសុខសុវត្ថិភាព​ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជាពិសេសកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យចេះបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;