មើល​រាប់ភ្លេច តិច​អត់​ដឹងថាវគ្គ​ណា ជា​វគ្គ​ដំបូង​បង្អស់​របស់ តុក្កតា​ឆ្មា និង​កណ្តុរ!

  • 2020-04-22 03:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយ​មិត្ត​សុទ្ធ​តែ​ធ្លាប់​លឺ​ និង​បាន​មើល​ហើយ នូវ​វីដេអូ​គំនូរ​ជិវចល Tom&Jerry (ខ្មែរ​យើង​ច្រើន​ហៅ​តុក្កតា ឆ្មា និង​កណ្ដុរ)។ ទោះ​ជា​យ៉ាង​ណា ដោយ​សារ​តែ​រឿង​ភាគ​គំនូរជីវចល​នេះ ​មាន​ច្រើន​វគ្គ ហេតុ​នេះ​លោក​អ្នក​អាច​នឹង​មិន​ដឹង​ថា វគ្គ​ណា​ ជា​វគ្គ​ដំបូង​បង្អស់​របស់​រឿង​តុក្កតា​នេះ។ ស្រប​ក្នុង​ន័យ​នេះ អត្ថបទ​ខាងក្រោមនឹង​ស្រាយ​ចម្ងល់​មួយ​នេះ។

វគ្គ​ដំបូង​បង្អស់​ក្នុង​រឿង​តុក្កតា Tom&Jerry គឺ វគ្គ Puss Gets the Boot ត្រូវ​បាន​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី ១០​ កុម្ភៈ ឆ្នាំ ១៩៤០។ នៅ​ពេល​នោះ តួ​ឆ្មា​ឈ្មោះ Jasper ខណៈ​តួ​កណ្ដុរ​ឈ្មោះ Jinx នៅ​ឡើយ​ទេ (ឈ្មោះ​ទាំង​នេះ ត្រូវ​បាន​ជំនួស​ដោយ Tom & Jerry នា​ពេល​ដ៏​ខ្លី​ក្រោយ​មក)។

ដោយ​សារ​បច្ចេកវិទ្យា​មិន​ទាន់​ទំនើប​នា​ពេល​នោះ កាល​ពី​ពេល​ដំបូង​ឡើយ រឿង​តុក្កតា​នេះ ត្រូវ​បាន​បញ្ចាំង​ក្នុង​រូបភាព​ស​ខ្មៅ​។ រហូត​ទាល់​តែ​ពេល​អំឡុង​ឆ្នាំ ១៩៧០ នៅ​ពេល​បច្ចេកវិទ្យា​ទូរទស្សន៍​ពណ៌រីកចម្រើន ទើប​រឿង​គំនូរជីវចល​មួយ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ ហើយ​លែង​បន្ត​មាន​ភាព​ ស ខ្មៅ​ត​ទៅ​ទៀត។

តោះមកមើល វីដេអូ​ខ្លីអំពី វគ្គ Puss Gets the Boot ដែលជាវគ្គដំបូងបង្អស់ក្នុងរឿងតុក្កតា Tom&Jerry ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី
;