រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួម​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធវីដេអូ

  • 2020-04-22 04:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹង​អញ្ជើញចូលរួមកិច្ចប្ររជុំរដ្ឋមន្រ្តី​ការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាម រយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង០៨:០០ នាទីព្រឹក នៅទីស្តីការ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ក្រសួងការបរទេសបានបន្តថា កិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិកនៅក្នុងឱកាស កិច្ចប្រជុំអន្តរទីភ្នាក់ងារកម្រិតខ្ពស់ អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ឋវីដេអូ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក ម៉ៃឃើល ផុមផេអូ (Michael R. Pompeo) រដ្ឋមន្រ្តី ការបរទេសអាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពី វិធីសាស្ត្រនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំង រួមគ្នា ទៅ នឹងការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក។ កិច្ចពិភាក្សាក៏នឹងផ្តោតផងដែរទៅលើសកម្មភាព ដើម្បីដោះស្រាយគ្រោះអាសន្នវិស័យ សុខាភិបាលសាធារណៈ ដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ឋសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។

កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត រវាង អាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈមជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុនមក៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ កុសល

អត្ថបទថ្មី
;