ចិត្ត​សប្បុរស! កីឡាករឆ្នើម ២ រូប​​សុខចិត្ត​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួនជួយ​ដល់មន្ទីរពេទ្យក្នុង​​ប្រទេស​ វែល

  • 2020-04-23 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Gareth Bale ជាមួយ​នឹង​ភរិយា Emma បាន​បរិច្ចាគ​ទឹក​ប្រាក់សរុប ១ លាន​អឺរ៉ូ​ ។ ក្នុងនោះទឹកប្រាក់ ៥០ ម៉ឺនផោន​ (ប្រមាណជា ៦១ មុឺន​ដុល្លារ​អាេមរិក) យក​ទៅ​ជួយ​ដល់មន្ទីរពេទ្យក្នុង​ក្រុង Cardiff ​ប្រទេស​ វែល ដែល​​ជាទីកំណើត​របស់​គេ ក្នុងការ​រួម​ចំណែក​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូវីដ ១៩។

Gareth Bale ជាមួយ​នឹង​ភរិយា Emma
ខ្សែ​ប្រយុទ្ធ​ស្លាប ល្បឿនលឿនរូបនេះ ក៏បាន​ចែកចំណែក​នោះ​ជា ២ គឺ​មួយ​ផ្នែក​ទៀត បរិច្ជាគ​ទឹកប្រាក់ ៥០ ម៉ឺនផោន​ ដូចគ្នា ជួយ​ដល់​មន្ទីរ​ក្នុង​ប្រទេស​អេស្ប៉ាញ។

ជាមួយ​គ្នា​នេះ​ដែរ Aaron Ramsey ដែល​ជា​កីឡាករ​ឆ្នើមមួយ​រូប​ក្នុង​ក្រុម​ជម្រើសជាតិ វែល ក៏​បានបរិច្ជាគ​ទឹកប្រាក់​លើកទី ២ ។ ក្នុង​នោះ​ទឹកប្រាក់លើកទី ២ ​ដែល​បាន​បរិច្ចាគ​គឺ ១ ម៉ឺន​ផោន (ប្រមាណជា ១២០០០ ដុល្លារ​អាមេរិក) បាន​បង្វិល​ចូល​គណនី​មន្ទីរ​ពេទ្យ ខាង​លើ​រួច​រាល់ហើយ​ដែរ កាលពីដើមខែ​មេសា កន្លងមក​។

Gareth Bale និង Aaron Ramsey ពេល​ប្រកួត​ឆ្លង​ផុត​វគ្គជម្រុះ Euro 2020

ឆ្លើយ​តបនឹង​ទង្វើរ​សប្បុរសធម៍ខាងលើ ភាគី​ខាង​មន្ទិរពេទ្យ ក៏​បាន​ថ្លែង​អំណរគុណជាអនេកដល់​កីឡាករ​ទាំង ២ រូប​​និង​ជូនពរ​ឲ្យ​ទទួល​បាន​សុខភាព​ល្អ​ផង​ដែរ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;