ម៉ូតូ Yamaha XSR155 និយមជិះច្រើននៅថៃ មានលក់នៅខ្មែរហើយ នេះតម្លៃវា!

  • 2020-04-23 02:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ Yamaha XSR155 ស៊េរីឆ្នាំ២០២០ បានចេញលក់នៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ីជាផ្លូវការ កាលពីប៉ុន្មានខែមុន ហើយឥឡូវនេះ វាត្រូវបានហាងលក់ម៉ូតូមួយកន្លែងក្នុងក្រុងភ្នំពេញ នាំចូលមកលក់ដែរហើយ។

ម៉ូតូ XSR155 ប្រើម៉ាស៊ីន SOHC VVA ទំហំ ១៥៥សេសេ និងប្រព័ន្ធប៊ិច EFI ហើយប្រើចង្កឹះលេខអំព្រីយ៉ា ៦វគ្គ។ វាមានស្ទីលបែប Retro ប៉ុន្តែបំពាក់ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាកុងទ័រឌីជីថលយ៉ាងទំនើបផងដែរ។ ម៉ូតូនេះមានទម្ងន់សរុប ១៣៤គីឡូក្រាម ហើយអាចផ្ទុកសាំងបាន ១០លីត្រឯណោះ។

ម៉ូតូ XSR155 ប្រើយ៉ាន់ទំហំ ១៧អ៊ីង, បូមមុខប្រភេទ Telescopic Fork និង Monoshock នៅខាងក្រោយ ខណៈហ្វ្រាំងរបស់វាជាប្រភេទ Hydraulic Disc Brake ហើយគ្មាន ABS ឡើយ។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣ ៨០០ដុល្លារ សម្រាប់ទីផ្សារក្នុងស្រុក៕

រូបភាពពីហាង ៖ Seyha Motor

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;