លោក ដូណាល់ ត្រាំ បញ្ជា​ឱ្យត្រៀមបាញ់ពន្លិច​ទូក​អ៊ីរ៉ង់

  • 2020-04-23 07:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមាន​រដ្ឋាភិបាល​អ៊ីរ៉ង់​ តាម​រយៈបណ្តាញ​ទ្វីតធើ​របស់​លោកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២០ថា លោក​បញ្ជា​ឱ្យ​ទ័ពជើង​ទឹក​អាមេរិក បាញ់​ពន្លិចទូកអ៊ីរ៉ង់(ទូក​ដែលមានបំពាក់កាំភ្លើង) បើហ៊ានយាយី​ដល់​នាវាអាមេរិក ក្នុង​តំបន់​សមុទ្រ។

ទោះ​ជាយ៉ាងណា លោក​មិនបាន​បញ្ជាក់​ពីព្រឹត្តិការណ៍លម្អិតណាមួយ​ដែល​នាំឱ្យលោកធ្វើការព្រមាន​យ៉ាងដូច្នេះនោះទេ។ ប៉ុន្តែក្រោយមក​លោកបញ្ជាក់​បន្ថែម​ក្នុងសន្និសីទ​កាសែត​ថា នាវា​អាមេរិក នឹង​បាញ់​កម្ទេច​ទូកអ៊ីរ៉ង់ ដែល​ចូលមកកៀក។

«ប្រសិន​បើអ្នក ធ្វើឱ្យ​នាវា និង​នាវិករបស់យើង​ ប្រឈមក្នុងស្ថានភាព​គ្រោះថ្នាក់ នោះ​ខ្ញុំនឹង​មិនអនុញ្ញាត​ឱ្យ​រឿងនោះកើតឡើង​បានឡើយ ហើយ​យើង​នឹង​បាញ់​ពួកគេ​ចេញពី​ដែនទឹក។ នោះ​ជាការគំរាមកំហែង​មួយ»។

យ៉ាងណាមិញ ការថ្លែង​របស់​លោកត្រាំ​ខាងលើនេះ ត្រូវបានគេកត់សម្គាល់​ឃើញ​ថា គឺធ្វើឡើង​បន្ទាប់ពីមាន​ទូករបស់​អ៊ីរ៉ង់​ចំនួន ១១គ្រឿង បាន​ចូលកៀក​នាវាអាមេរិក USS Paul Hamilton កាលពី​សប្តាហ៍មុន៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;