De Bruyne ជឿជាក់​បើគេ assist បាល់ចម្ងាយ​​ ៣ ម៉ែត្រ​ ក៏​ Ronaldo អាច​យក​បាន

  • 2020-04-24 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ ​ខ្សែ​បម្រើ​ឆ្នើមបែលហ្សិក Kevin De Bruyne បាន​​ផ្តល់​បទសម្ភាសន៍មួយ​​ជាមួយ​ក្រុមការងារ dream team លោក Jamie Redknapp តាម​អនឡាញ អំឡុង​ពេល​ស្នាក់​នៅ​ផ្ទះ។

Kevin De Bruyne
ក្នុងនោះ​គេ​បាន​ចាប់​អារម្មណ៍ទៅ​លើ​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​ ដែល​ពិធី​ករ​ខាងលើ​ចាត់ទុករូប​គេ​ថា​ជា ខ្សែបម្រើ​ល្អ​បំផុត​ ៣ របស់​ពិភពលោក​ ដោយភ្ជាប់​រដូច​ទៅ​នឹង ខ្សែបម្រើ​ឆ្នើម ២ រូប​របស់​អេស្ប៉ាញ​គឺ Andres Iniesta និង Xavi ដែល​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ល្អ​ឥតខ្ចោះ បើទោះជា​រូបគេ​ទើប​នឹង​មាន​​វ័យ ២៨ ឆ្នាំ​ក៏​ដោយ​។

លើសពី​នេះ​​គេ​ក៏​បានលើក​យក​​សមត្ថភាព​បញ្ចប់​ទី​ដ៏​ល្អ​របស់ខ្សែប្រយុទ្ធ​ ៣ រូប​ក្នុង​នោះរួម​មាន​ Cristiano Ronaldo, Thierry Henry និង​អ្នក​ចាត់ការទូទៅ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិកលោក Roberto Martínez ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែរ។

Kevin De Bruyne បាន​និយាយ​ថា "ប្រសិន​បើខ្ញុំ ​assist បាល់ចម្ងាយ​​ ៣ ម៉ែត្រ​ច្បាស់​ណាស់ Ronaldo គាត់​ក៏​អាច​ទៅដល់​ដែរ។ ខ្ញុំ​ជឿជាក់​។"

រំឮក​ផង​ដែរ​ថា De Bruyne ទើប​នឹង​ធ្វើ​បាន​កំណត់ត្រា​ល្អ​មួយ​នៅ Premier League ដោយ​ចំណាយ​ពេល​១២៣ ប្រកួត​អាច assist បាន ៥០ ដង​លឿន​បំផុត​ បើ​ធៀប​ទៅ​នឹង​កីឡាករឆ្នើមៗ​ផ្សេង​ដូចជា Ozil ត្រូវការ (១៤១ ប្រកួត) ៕

Cristiano Ronaldo ហក់ទែតចូលទី ពេល​ប៉ះ​ក្រុម Sampdoria ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;