សម្តេច ហ៊ុន សែន បង្ហោះសារភ្លាមៗក្រោយកម្ពុជា​អត់មានករណីឆ្លងកូវីដ១៩ថ្មី​សោះ

  • 2020-04-24 02:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​សរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះថា ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ នៅកម្ពុជាទោះ​បី​អត្រា​ឆ្លងរោគ​កូវីដ១៩ មិនបានកើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ និង​អ្នកជាសះស្បើយ​កាន់តែ​មាន​ច្រើន​ពិតមែន ប៉ុន្តែ​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ជាប់ខ្លួន​ជានិច្ច ព្រោះ​វាជាជំងឺឆ្លង​ដ៏កាចសាហាវ ពុំទាន់​មាន​ថ្នាំព្យាបាល​នៅឡើយទេ។

សម្តេច​បន្តថា៖

«ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។

បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណិមក្រុមមនុ្សច្រេីន​ គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង»៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;