អ្នក​លេង​បាល់​នៅ Premire League មាន​ជាងគេបំផុតទាំង ១២ រូប

  • 2020-04-24 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​ដែល​អ្នក​ទាំងអស់គ្នា​ ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា បើ​អ្នក​លេ​ងបាល់​ដល់​កម្រិត​អាជីពមាន​ក្លឹប​ធំៗ​ចាប់អារម្មណ៍នោះ​ចំណូល​នឹង​ទទួល​ខ្ពស់​មែនទែន។ ជាពិសេស​នៅ​សម្រាប់ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ ដែលជាលីគ​ពេញនិយមជាងគេបំផុតនៅ​អឺរ៉ុប។

ក្រៅ​ពី​កុងត្រា​ដែល​ក្លឹប​ផ្តល់​ឲ្យ បូករួម​ទាំង​កុងត្រា​ដែល​ក្រុមហ៊ុន​ឧបត្ថម្ភ​បាន​ចាយ​(Nike, Addidas ឬ Balance ជាដើម) បាន​ធ្វើ​ឲ្យ​ពួកគេជាប់​ក្នុង​បញ្ជីកីឡាករ​នៅ Premire League មាន​ជាងគេបំផុតទាំង ១២ ដូចមាន​រៀបរាប់​ខាងក្រោម (គិតតែសញ្ជាតិអង់គ្លេស) ៖

រូបតំណាង
១២) Harry Kane ទទួល​បាន ១៣ លាន​ដុល្លារ​ពី​ក្លឹប Spurs (ក្នុង១ឆ្នាំ) បូកនឹង​កុងត្រាជាមួយក្រុមហ៊ុន Nike និង Beats by Dre

១១) Raheem Steling ទទួល​បាន ១៨ លាន​ដុល្លារ​ពី​ក្លឹប Man City (ក្នុង១ឆ្នាំ) គ្រប់គ្រងក្រុមហ៊ុន​អចលទ្រព្យ​មួយ​ផងដែរ​នៅ​អង់គ្លេស​

១០) Frank Lampard (អ្នកចាត់ការក្លឹប Chelsea) ទទួល​បាន ៤៥ លាន​ដុល្លារ (ក្នុង១ឆ្នាំ) និងគ្រប់គ្រងក្រុមហ៊ុន​អចលទ្រព្យ​មួយ​ផងដែរ​នៅ​អង់គ្លេស​

៩) Jonh Terry ទទួល​បាន ៥០ លាន​ដុល្លារ (ក្នុង១ឆ្នាំ) កំពុងកាន់​ការ​ជាអ្នកគ្រប់គ្រងបុគ្គលិកនៅក្លឹប Aston Villa

៨) Alan Shearer (អតីតកីឡាករ Newcastle) ទទួល​បាន ៥០,២ លាន​ដុល្លារ (ក្នុង១ឆ្នាំ) និងកំពុងកាន់​ការ​ជាអ្នកគ្រប់គ្រងគម្រោង​ ទទួលបាន ៥៦ មុ៉ឺន​ដុល្លារ​បន្ថែមទៀត

៧) Sol Champbell (អតីតកីឡាករ Arsenal) ទទួល​បាន ៥៥ លាន​ដុល្លារ (ក្នុង១ឆ្នាំ) និងកំពុងកាន់​ការ​ជាជំនួយការអ្នកគ្រប់គ្រងនៅ​ក្លឹប Southend United និងប្រភពចំណូល​ពី​ការនិយាយសារធារណៈ បន្ថែមទៀត

៦) Andy Carroll (កីឡាករ West Ham United ) ប្រភព​​ចំណូលប្រមាណជា ៦៧ លានដុល្លារ និងបានពីក្រុមហ៊ុនបង្ហាញម៉ូឌសំលៀកបំពាក់ ផងដែរ

៥) Steven Gerrard (អ្នកចាត់ការក្លឹបស្កុតឡែន Ranger) ទទួល​បាន ៨០ លាន​ដុល្លារ (ក្នុង១ឆ្នាំ) និងគ្រប់គ្រងក្រុមហ៊ុន​អចលទ្រព្យ​និងក្រុមហ៊ុនរថយន្តប្រណីត មួយ​ផងដែរ​នៅ​អង់គ្លេស​

៤) Michel Owen (អតីតកីឡាករ Liverpool ) ទទួល​បាន ៦៨ លាន​ដុល្លារ (ក្នុង១ឆ្នាំ) ដែល​គេ​ដឹង​ថា ប្រភពធំបានពីក្រុមហ៊ុន Huawei, Asda, Domino និងផ្សេងៗទៀត។

៣) Rio Ferdinand (អតីតកីឡាករ Man United) ទទួល​បាន ៧៥ លាន​ដុល្លារ (ក្នុង១ឆ្នាំ) និងប្រភពចំណូលបានពីការ​ធ្វើជាពិធីករទូរទស្សន៍អនឡាញផងដែរ

២) Wayne Rooney ទទួល​បានប្រមាណជា ៣០ លានដុល្លារ​ពីក្លឹប Derby County FC (ក្នុង១ឆ្នាំ) និងប្រភពចំណូលបានពីការ​ធ្វើជាអ្នកតំណាងក្រុមហ៊ុន Nike និង Samsung ផងដែរ

១) David Beckam ទទួល​បានប្រមាណជា ៤៥០ លានដុល្លារ (ក្នុង១ឆ្នាំ) ដែលប្រភពចំណូលបានពីការ​ធ្វើជាអ្នកតំណាងក្រុមហ៊ុន Addidas, Pepsi, Calvin Klein និង Gillette ជាដើម៕

បញ្ជាក់ផងដែរថា តួលេខ​ខាងលើ អាចខ្វះឬលើសដោយសារ​ជា​ប្រភពមិន​បាន​បញ្ជាក់ទាំងអស់*

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;