ក្រសួងការងារ​ប្រកាស​បញ្ចប់​ការត្រួតពិនិត្យ​សុខភាព​កម្មករ​រកជំងឺកូវីដ១៩

  • 2020-04-25 03:17:50
  • ចំនួនមតិ 1 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ


ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានប្រកាស​ថា ក្រសួង​សម្រេចបញ្ចប់​ការត្រួតពិនិត្យ​សុខភាព​កម្មករ​រកជំងឺកូវីដ១៩ហើយ ចាប់ពីម៉ោង ៦ល្ងាច​ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០ ដោយ​រក្សា​ទុកតែ​មណ្ឌលចត្តាឡីស័ក​កម្រិត២ ក្នុង​វិទ្យាល័យ​ជម្ពូវ័ន ដើម្បី​បន្តតាមដាន​សុខភាព​កម្មករ​ចំនួន​២០នាក់។

ក្រសួង​បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ ២៤ ខែមេសា ឆ្នាំ​២០២០ កម្មករចំនួន ៥០៤៥នាក់ ត្រូវបាន​ត្រួត​ពិនិត្យសុខភាព។ ក្នុងនោះ ដាក់​ឱ្យធ្វើចត្តាឡីស័ក​នៅផ្ទះ ១៤ថ្ងៃ ចំនួន ៤៨២៣នាក់, ដាក់​ឱ្យស្នាក់នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត១ ចំនួន ៩៧នាក់, ដាក់​ឱ្យ​ស្នាក់នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត២ ចំនួន ១២៥នាក់ និង​យកសំណាក​ទៅពិសោធន៍បន្ត​ចំនួន ១២៥នាក់ ដោយ​មានលទ្ធផល​អវិជ្ជមាន​កូវីដ១៩ ចំនួន ១២៥នាក់ និង​អនុញ្ញាតឱ្យចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​កម្រិត១ និង​កម្រិត២ សរុបចំនួន ២០២នាក់ ទៅធ្វើចត្តាឡីស័ក​បន្តនៅតាមផ្ទះ៕

អត្ថបទ៖ សំភី

;