បរិក្ខារវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងកូវីដ ១៦តោនបន្ថែមមកដល់កម្ពុជា

  • 2020-04-25 06:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួយបរិក្ខារវេជ្ជសាស្ត្រប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិនមាន១១ប្រភេទ មានទម្ងន់សរុប១៦តោនដែលមានតម្លៃសរុប ១លានដុល្លារ បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៥ មេសាឆ្នាំ២០២០នេះ។ ពិធីចុះហត្ថលេខាប្រគល់បរិក្ខារវេជ្ជសាស្ត្រប្រមាណ​១៦តោននេះបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានតំណាងកម្ពុជាលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការការបរទេសនៃក្រសួងការពារជាតិ និងតំណាងភាគីចិនលោកវេរសេនីយ៍ឯក លី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ជំនួយបរិក្ខារវេជ្ជសាស្ត្រប្រឆាំងនឹងជំងឺកូវីដ១៩ របស់មិត្តចិនលើទី៣យើងបានទទួលនៅសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដមាន ១១ប្រភេទដែលមានទម្ងន់សរុប១៦តោន។ ការទទួលជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រពីប្រទេសចិនលើកទី១ធ្វើនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ និងលើកទី២ ធ្វើនៅថ្ងៃទី លើកទី២ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០កន្លងទៅ៕

ណាងភាគីចិន និងខ្មែរចុះហត្ថលេខាប្រគល់បរិក្ខារវេជ្ជសាស្ត្រប្រមាណ​១៦តោន

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;