ប្រដាល់នៅប្រទេសនេះអ្នកចូលមើល៨០០នាក់ ទោះមានអ្នកស្លាប់ ៣ នាក់ដោយកូវីដ១៩
- 2020-04-27 02:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រដាល់នៅប្រទេសនេះអ្នកចូលមើល៨០០នាក់ ទោះមានអ្នកស្លាប់ ៣ នាក់ដោយកូវីដ១៩
ចន្លោះមិនឃើញ
កាសែតបរទេស sportbible និង sports.yahoo សុទ្ធតែបានចុះផ្សាយព្រមៗគ្នាពីកម្មវិធីប្រកួតប្រដាល់នៅសង្វៀនប្រទេស Nicaragua ដែលអនុញ្ញាតឲ្យមានអ្នកមើលផ្ទាល់ចំនួន ៨០០ នាក់ (មិនគិតលុយថ្លៃសំបុត្រទៀត) កាលពីថ្ងៃអាទិត្យទី ២៥ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីសំណាក់កាសែតបរទេសទាំងពីរខាងលើគឺ វិធានការការពារមុនការប្រកួតគឺ តម្រូវឲ្យពាក់ម៉ាស់ ទាំងអ្នកបង្វឹក ឬអ្នកឲ្យទឹក, ពិធីករដែលអត្ថាធិប្បាយ, ring girls និងអាជ្ញាកណ្ដាល ក៏ត្រូវពាក់ម៉ាស់ដូចគ្នា។
ឯកីឡាករ ត្រូវបាញ់ដោយស្ព្រៃយ៎សម្លាប់មេរោគមួយជុំខ្លួន មុននឹងប្រកួត (តែឡើងវៃដោះម៉ាស់ ចេញ)។ ចំណែកឯអ្នកទស្សនា ត្រូវអង្គុយឃ្លាតៗពីគ្នាប្រមាណ ១,៥ ម៉ែត្រ។
កីឡាករម្នាក់បានផ្តល់បទសម្ភាសន៍ថា៖ "នៅទីនេះពួកយើងមិនឃុំខ្លួនឯងទេ ហើយក៏មិនខ្លាចវីរុសកូវីដ ១៩ ដែរ។"
ការប្រកួតនោះ មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Canal 6 និង ESPN Latin America ។ ចំណែកឯសកម្មភាពកីឡាករនានាដំណើរការធម្មតា ដូចជា បាល់បោះ និងបាល់ទាត់ជាដើម។
ប្រភពខាងលើបានរំលេចបន្ថែមទៀតថា ប្រទេស Nicaragua ជាប្រទេសមានប្រជាជនក្រីក្រច្រើន ដូចនេះ អ្នកប្រដាល់ដែលជីវភាពខ្វះខាតត្រូវតែឡើងវៃ មិនអាចនៅផ្ទះដោយគ្មានអ្វីហូបឡើ់យ៕
ទស្សនាវីដេអូសម្ភាសន៍ និងការប្រកួតពេញដូចខាងក្រោម៖
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app