វីរុស​កូរ៉ូណាថ្មី ៦ប្រភេទ ត្រូវបាន​រកឃើញ​ក្នុង​សត្វប្រជៀវ នៅមីយ៉ាន់ម៉ា

  • 2020-04-28 01:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ស្រាវជ្រាវនៃ​អង្គការ The Smithsonian Global Health Program នៅក្រុងវ៉ាស៊ីងតោន បាន​រកឃើញ​ជាលើកដំបូង​នូវ​វីរុសកូរ៉ូណាថ្មី​ចំនួន៦ប្រភេទ ក្នុង​សត្វ​ប្រជៀវ នៅ​ប្រទេសមីយ៉ាន់ម៉ា។ ការរកឃើញនេះ ត្រូវបានចេញផ្សាយ​នៅក្នុង​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត PLOS ONE កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ វីរុសថ្មី៦ប្រភេទនេះ មិនពាក់ព័ន្ធអ្វីនឹង​វីរុសកូរ៉ូណា ឬកូវីដ១៩ ដែល​កំពុង​ឆ្លងរាលដាល​នៅទូទាំងពិភពលោក​ឡើយ។ វាក៏មិនពាក់ព័ន្ធនឹង​ជំងឺ SARS ឬក៏ MERS ដែរ។

គេជឿជាក់ថា ជំងឺរាតត្បាត​កូវីដ១៩ នាពេលបច្ចុប្បន្ននេះ គឺកើតចេញពី​សត្វប្រជៀវ ហើយ​ឆ្លងទៅមនុស្ស​ក្នុងប្រទេសចិន ម្លោះហើយ អ្នកស្រាវជ្រាវត្រូវការសិក្សា​បន្ថែម​អំពីរបៀបចម្លង​ជំងឺ​ចេញពី​សត្វ​នូវ​មេរោគ​កូរ៉ូណាថ្មីទាំងនោះ។ ពួកគេ​សង្ឃឹមថា ការ​រកឃើញ​នេះ​នឹងជួយឱ្យ​ពិភពលោក អាចអង្កេត​ដឹងពីវីរុសផ្សេងៗដែលនឹង​កើតឡើងនាពេលអនាគត​ ហើយ​អាច​ទប់ស្កាត់​បាន​ដោយប្រសិទ្ធភាព។

ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បាន​ឱ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មីទាំងនោះ គឺ​ជាធម្មតាមាននៅក្នុងខ្លួនមនុស្ស និង​សត្វ។ ប៉ុន្តែវាជារឿងដ៏កម្រ​ដែលវីរុសកូរ៉ូណាក្នុងខ្លួនសត្វ​ឆ្លងទៅ​មនុស្ស ហើយឆ្លង​រាលដាល​ទៅកាន់មនុស្ស​ទៀត។

អ្នកជំនាញ​ផ្នែកសុខភាព បាន​ប៉ាន់ស្មាន​ថា វីរុសកូរ៉ូណា​រាប់ពាន់ គឺមានវត្តមាន​ក្នុង​ខ្លួន​សត្វ​ប្រជ្រៀវ ដែលក្នុងនោះ​មានវីរុសច្រើនណាស់​ដែលគេរកមិនទាន់ឃើញ​ឬមិនស្គាល់៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Metro ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;