FIFA គ្រោង​​នឹង​​បើក​​ឲ្យ​​ប្តូរ​​កីឡាករ​​បាន​ ៥ នាក់​ក្នុង​មួយ​ប្រកួត ក្រោយ​វីរុស​កូវីដ១៩ ផុត​ទៅ​

  • 2020-04-28 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​នៃ​ការ​ផ្តល់​ជម្រើស​ឲ្យ​បង្កើន​ចំនួន​ប្តូរ​កីឡាករ​បាន ៥ នាក់​ក្នុង​មួយ​ប្រកួត កំពុង​ត្រូវ​បាន​ដាក់​ស្នើរ​ជា​បណ្ដោះ​អាសន្ន​ហើយទៅកាន់ ​អង្គភាព​ផ្នែក​រៀប​ចំ​ក្បួន​ច្បាប់​ប្រកួត​ ហៅ​កាត់​ថា IFAB របស់​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA ។

រូបថត៖ Reuters
ការ​បន្ថែម​ចំនួន​បែបនេះអាច​នឹង​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ ២ ទៀតគឺ ទី ១ អាច​ដូរ​បាន ៥ នាក់​បើ​ការ​ប្រកួត​បញ្ចប់​ទៅ​ ៩០ នាទី(រក​អ្នក​ឈ្នះឃើញ)។ ទី ២ អាច​ថែមបាន ១ ទៀត​(សរុប​ទៅដូរបាន ៦ នាក់) នៅម៉ោង​បន្ថែម (១៥ នាទី​ចំនួន ២ ដង) ។

FIFA បាន​រំលេច​ផង​ដែរ​នូវ​គោល​បំណង​​​​គឺ ដើម្បី​ជា​វិធានការ​ការពារ​​កីឡាករ​ កុំឲ្យ​រង​របួស​ច្រើន​ពេក​ ដូចសព្វ​មួ​យ​ដង​។ គម្រោង​នេះ​ កំពុង​តែ​ស្ថិត​ក្នុង​​ដំណាក់​ចរចារ​នៅ​មិនទាន់​សម្រេច​យ៉ាង​ណានៅ​ឡើយទេ ។

បើ​ទោះ​ជាយ៉ាង​នេះ​ក៏​ពិត​មែន មាន​មតិ​មិន​យល់​ស្រប​ខ្លះៗ​ចំពោះ​គម្រោង​នេះ ពោល​គឺ គេ​បារម្ភ​ថាការ​ប្តូរ​បាន​ច្រើន ទៅ​ជា បង្កើន​លទ្ធភាព​របួស​ច្រើន​ទៅ​វិញ។

បើ​យោង​តាម​របាយការណ៍ វា​អាច​នឹង​ឈាន​ដល់​ការសម្រេច​មួយ ហើយ​អាច​នឹង​អនុវត្ត​បាន​ នៅ​រដូវកាល​ក្រោយៗ​។ ជាពិសេស​ វា​អាច​នឹង​យក​ទៅ​អនុវត្ត​ជាមួយ​នឹង​ការ​ប្រកួត​ជម្រើស​ជាតិ ផងដែរ​។

ជម្រាបជូនថា ច្បាប់​នៃការ​ប្រកួត​​បច្ចុប្បន្ន បើប្រកួត​ផ្លូវការ ការ​ប្តូរ​កីឡាករ​ចេញ​បាន​ច្រើន​បំផុតតែ ៣ នាក់​ប៉ុណ្ណោះ រីឯ​ការ​ប្រកួត​មិត្តភាព ការ​ប្តូរ​កីឡាករ​ចេញ​បាន​តាម​ចិត្ត(មិន​កំណត់​ចំនួន)៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;