សម្ដេច ស ខេង បើកកិច្ចប្រជុំកែសម្រួលចុងក្រោយលើសេចក្ដីព្រាងច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ
- 2020-04-28 03:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ស ខេង បើកកិច្ចប្រជុំកែសម្រួលចុងក្រោយលើសេចក្ដីព្រាងច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ
ចន្លោះមិនឃើញ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ អាចឈានទៅបញ្ចប់ការតាក់តែងបានទាន់ពេលវេលានៅមុនដំណាច់ខែមេសា ឆ្នាំ២០២០ តាមការគ្រោងទុក។ សម្ដេចបានមានប្រសាសន៍ថាសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។
សូមបញ្ជាក់ថាដោយសារភាពខ្វះខាតនៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ៕