លោក ប៊ីល ហ្គេត៖ ក្រោយចប់កូវីដ១៩ ជីវិតនឹងវិលទៅរកធម្មតាវិញ ប៉ុន្តែមិនមែនឆាប់ៗឡើយ
- 2020-04-28 06:13:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប៊ីល ហ្គេត៖ ក្រោយចប់កូវីដ១៩ ជីវិតនឹងវិលទៅរកធម្មតាវិញ ប៉ុន្តែមិនមែនឆាប់ៗឡើយ
ចន្លោះមិនឃើញ
ស្ថាបនិក Microsoft លោក ប៊ីល ហ្គេត បានថ្លែងថា ក្រោយបញ្ចប់កូវីដ១៩ ស្ថានភាពជីវិតរស់នៅរបស់មនុស្សនឹងវិលទៅរកធម្មតាវិញ ប៉ុន្តែត្រូវការរយៈពេលមិនតិចជាង១ឆ្នាំ ទៅ២ឆ្នាំឡើយ។ លោកអះអាងដូច្នេះ ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានបារាំង Le Figaro។
មហាសេដ្ឋីអាមេរិករូបនេះ បន្តថា ពិភពលោកអាចឆ្លងកាត់ដំណាក់កាលដំបូងនៃជំងឺរាតត្បាតនេះ ដោយការអភិវឌ្ឍប្រព័ន្ធមួយដែលនឹងជួយមិនឱ្យជំងឺនេះ វិលមកវិញឡើយ។ រដ្ឋនីមួយៗ នឹងអាចកំណត់យ៉ាងរហ័សនូវចំណុចផ្ទុះវីរុស ហើយអាចគ្រប់គ្រងវាបាន ប៉ុន្តែជីវិតរស់នៅនឹងផ្លាស់ប្តូរខ្លាំងដោយសារតែការភ័យខ្លាចរបស់មនុស្សចំពោះជំងឺឆ្លងនេះ។
លោក ប៊ីល ហ្គេត បញ្ជាក់ថា ដើម្បីវិលទៅរកស្ថានភាពជីវិតធម្មតាវិញ គឺ «យើងត្រូវការទាំងវិធីសាស្រ្តព្យាបាលដ៏មានប្រសិទ្ធភាព និង វ៉ាក់សាំង»៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app