Lee Min Ho រងការរិះគន់ថាមិនស័ក្ដិសមនឹងតម្លៃខ្លួន ១លានដុល្លារ ថតរឿង The King
- 2020-04-28 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Min Ho រងការរិះគន់ថាមិនស័ក្ដិសមនឹងតម្លៃខ្លួន ១លានដុល្លារ ថតរឿង The King
ចន្លោះមិនឃើញ
ទោះបីជាបានឆ្លងកាត់ ៤ ភាគហើយក៏ដោយ តែខ្សែភាពយន្តភាគកូរ៉េ The King: Eternal Monarch នៅតែមិនទាន់ទទួលបានចំនួនអ្នកទស្សនា ២តួលេខនៅឡើយ។ យោងតាមទិន្និន័យពី AGB Nielsen អត្រាអ្នកទស្សនារឿងភាគ The King: Eternal Monarch គឺ ៨% និង ៩,៧% សម្រាប់ភាគ ៤ ពោលកើនបន្តិច បើធៀបនឹង ៧,៨% និង ៩% កាលពីភាគ៣។ ប៉ុន្តែតួលេខនេះគឺធ្លាក់ចុះ បើធៀបនឹងភាគ ២។
ស្នាដៃថ្មីរបស់ Lee Min Ho នៅតែមិនអាចរំកិលដល់២តួលេខ ទោះបីជាឆ្លងកាត់៤ភាគ និងត្រូវបានចាក់ផ្សាយនៅប៉ុស្តិ៍ជាតិដែលអាចទស្សនាបានទូទាំងប្រទេសក៏ដោយ។ ខណៈការចាក់ផ្សាយទន្ទឹមនឹងរឿងដែលបោះទុន ៣២លានដុល្លារខាងលើ គឺខ្សែភាពយន្តភាគ The World of Married។
ទោះបីជាចាក់ផ្សាយលើប៉ុស្តិ៍បខ្សែកាប JTBC ក៏ដោយ តែរឿងភាគនិយាយពីជនទី៣នៃមង្គលការមួយនេះ ទទួលបាន Rating ដល់ទៅជាង ២០% និងជារឿងមានអត្រាអ្នកមើលខ្ពស់ទី២ ក្នុងប្រវត្តិសាស្ត្ររបស់ប៉ុស្តិ៍នេះ ពោលគឺក្រោមតែរឿង Sky Castle ប៉ុណ្ណោះ។
ដោយសារតែ ត្រូវបានបោះទុនខ្ពស់កប់ពពក តែលទ្ធផលបានមកមិនបានដូចចិត្ត មនុស្សជាច្រើនបានទម្លាក់កំហុសនេះមកឲ្យតារាសម្ដែងលំដាប់ A Lee Min Ho។ ដោយសារតែតម្លៃខ្លួនរបស់លោក ក្នុងរឿងនេះគឺដល់តែ ១លានដុល្លារ តែគេលើកឡើងថា សមត្ថភាពរបស់លោកនៅតែដដែល គ្មានភាពរីកចម្រើនឡើយ ធ្វើឲ្យសាច់រឿងមិនទាក់ទាញ។
យ៉ាងណាក្ដី អ្នកគាំទ្ររបស់ប្រុសស្អាត ៣៣ឆ្នាំបានចេញមុខការពារថា អាចមកពីរឿងមិនទាន់ដល់វគ្គប៉ះទង្គិចខ្លាំង ទើបរឿងមិនទាន់ប៉ះដល់ rating ២តួលេខ។ នៅក្នុងភាគ ៥ នៅពេលសាច់រឿងចាប់ផ្ដើមផ្លាស់ប្ដូរ គេរំពឹងថារឿង នឹងអ្នកមើលច្រើនជាងមុន៕