ឲ្យ​កាត​​លឿង​​​មួយ​​មិន​​និយាយ​​ច្រើន បើ​​នរណា​​​ភ្លេច​​ខ្លួន​​ធ្វើ​​បែប​នេះ​​

  • 2020-04-28 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ស្ដោះ​ទឹក​មាត់ ឬការ​ខ្ជាក់ទឹក​ដែល​ផឹក​ហើយ​ចេញ​មក​ក្រៅវិញ អាច​នឹង​ត្រូវ​បាន​ពិន័យកាត​លឿង​មួយ នៅ​ពេល​ដែល​ការ​ប្រកួត​បាល់ទាត់​ត្រឡប់​មកវិញ ក្រោយ​ពី​ស្ថានភាព​វីរុស​នៅ​តាម​លីគ​កំពូ​ល​អឺរ៉ុបប្រសើរ​ឡើង​។ បើ​តាម​ការ​ឲ្យ​ដឹង​ពីប្រធាន​ផ្នែក​សុខាភិបាល​ប្រចាំ​នៅ FIFA ដែល​ចុះផ្សាយ​ដោយ​កាសែត telgraph នៅ​ថ្ងៃនេះ។

Walkers ព្រោះទឹក ពេលប្រកួតកន្លងមក
ប្រភព​ព័ត៌មានដដែល​ បាន​បន្ថែមថា ការ​ធ្វើបែបនេះ គឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូវីដ ១៩ ។

ទម្លាប់​នៃ​ការ​ខាក​ស្ដោះ ឬការ​ក្អក​ ក្នុងរយៈចម្ងាយ​ជិត​ (តិចជាង ២ ម៉ែត្រ) ដែល​បង្កើត​ឲ្យ​មាន​តំណក់ទឹក​ខ្ទាត​ប៉ះ​អ្នក​ដទៃ ត្រូវ​បាន​អង្គការ​សុខភាពពិភពលោក (WHO) ចាត់​ទុក​ថាជា ប្រភព​ចម្លង​មួយ​ក្នុង​ចំណោម​ប្រភព​ដទៃ ដែល​បណ្ដាល​ឲ្យឆ្លង​​វីរុស​ដ៏កាច​សាហាវ​នេះ។

ការ​ហាមប្រាម​នូវ​ទម្លាប់​មួយ​នេះ នៅ​មិនទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ។ ដូចនេះ ការ​សម្រេច​យ៉ាង​ណា​នោះ មាន​តែរង់ចាំ​មើល​បន្តិចសិន តើ​ទម្លាប់​នេះ​ ពិត​ជា​បាន​ប្រកាស​ផ្លូវការដោយ​ស្ថាប័ន​ FIFA ដែរទេ?

អ្នកចាត់ការ ក៏អាច​នឹង​បាន​កាតលឿង​ដែរ បើ​ខាកស្ដោះ

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ telegraph ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;