ដែនជម្រកសត្វព្រៃកែវសីម៉ា ជាទីកន្លែងលាក់ខ្លួនសត្វព្រៃកម្រយ៉ាងតិច ៦០ប្រភេទ

  • 2020-04-29 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះដែនជម្រកសត្វព្រៃកែវសីម៉ាដែលមានប្រព័ន្ធអេកូឡូស៊ីសម្បូណ៌បែបក្នុងនោះប្រភេទសត្វកម្រ និងប្រភេទសត្វជិតផុតពូជនៅលើពិភពលោកចំនួន ៦០ ប្រភេទដូចជាសត្វស្វាព្រាមជាដើម និងមានប្រភេទសត្វ ២៥ ប្រភេទដែលស៊ីសាច់ជាអាហាររួមមានសត្វខ្លាជាពិសេសជាងនេះ ដែនជម្រកសត្វព្រៃកែវសីម៉ាជាកន្លែងតែមួយគត់នៅលើពិភពលោកដែលមាននិងមានឆ្មាចំនួន ៧ ប្រភេទ ហើយក៏ជាទីកន្លែងសម្រាប់ការងារអភិរក្សអន្តរជាតិលើប្រភេទសត្វដំរីអាស៊ីផងដែរ។ ការលើកឡើង​នេះ នៅ​ក្នុង​ពិធីចុះពិនិត្យការងារគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី កាល​ពី​ថ្ងៃទី២៧ និងទី២៨ ខែមេសា ឆ្នាំ ២០២០។

រូបភាព៖ ក្រសួងបរិស្ថាន
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណមន្ត្រីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃ WCS ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ខិតខំប្រឹងប្រែងចុះល្បាតការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើសលួចកាប់បំផ្លាញព្រៃឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុស្បាប់ និងការបរបាញ់សត្វព្រៃខសច្បាប់។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីកម្ពុជាលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីតាមរយៈការលក់ ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្ស និងការបង្កើតសដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;