រូបអាចម៍ផ្កាយដ៏អស្ចារ្យនេះ គឺថតបានដោយចៃដន្យ

  • 2020-04-29 03:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ដើម្បី​ថត​បាន​អាចម៍ផ្កាយ​ដ៏​ស្រស់​ស្អាត​មួយ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ ទោះ​បី​ជា​រាល់​​​​ថ្ងៃ​មាន​អាចម៍​ផ្កាយ​រាប់​លាន​ហោះ​សំដៅ​មក​ផែនដី​ក្ដី។ ប៉ុន្តែ​​អ្នក​ថតរូប​ម្នាក់​បែរ​ជា​សំណាង​ថត​បាន​​ទិដ្ឋភាព​អាចម៍​​ផ្កាយ​បញ្ចេញ​ពន្លឺ​យ៉ាង​ស្រស់​ស្អាត។

នៅ​ពេល​ដែល​អាចម៍​ផ្កាយ​ផ្ទុះ​ចេញ​ជា​ពន្លឺ​នៅ​តំបន់​ភ្នំ​​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​​​អ្នក​ថត​រូប​ឈ្មោះ​ Prasenjeet Yadav ​បាន​គេង​លក់​បាត់​ទៅ​ហើយ ប៉ុន្តែ​សំណាង​ល្អ​​​កាមេរ៉ា​ដែល​គាត់​រៀប​ចំ​នៅ​ក្បែរ​ជើង​ភ្នំ​បាន​ថត​ជាប់​ទិដ្ឋភាព​ដ៏​ពិសេស​នេះ។

Yadav បាន​កំណត់​ឲ្យ​កាមេរ៉ា​ថត​រូបភាព​ ៩៩៩ សន្លឹក​ដែល​មាន​ Exposure ១៥ វិនាទី ហើយ​ចៃដន្យ​ក៏​ថត​បាន​រូប​អាចម៍​ផ្កាយ​នេះ។​​ រូបភាព​នេះ​ថត​បាន​តាំង​ពី​​ថ្ងៃ​ទី​ ៩​ ខែ​តុលា​ ឆ្នាំ​ ២០១៥ ប៉ុន្តែ​​​ម្ចាស់​រូបថត​ទើប​បញ្ចេញ​វា​ជា​សាធារណៈ​កាល​ពី​​ចុង​ឆ្នាំ​ ២០១៦ ប៉ុណ្ណោះ៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

;