ក្រសួង​ការងារ ស្នើឱ្យ​ពលករ​ដែលទើប​មកពី​បរទេស ជួយ​ក្រុមគ្រួសារ​ធ្វើស្រែចំការ​ ដាំដុះ

  • 2020-04-29 05:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវឱ្យ​ពលករខ្មែរ​ដែលបាន​វិលត្រឡប់មកកម្ពុជា ចូលរួម​ជួយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើស្រែចំការ ដាំដុះ និង​របរ​កសិកម្ម​ផ្សេងទៀត ក្នុង​អំឡុង​ពេល​រង់ចាំ​ស្វែងរកការងារថ្មី​ធ្វើនៅក្នុងស្រុក ឬចង់វិល​ត្រឡប់​ទៅក្រៅប្រទេស​វិញ។ នេះ​បើតាម​សេចក្តី​ណែនាំ​របស់​ក្រសួងការងារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២០។

ក្រសួង​បញ្ជាក់​ថា ពេលពលករខ្មែរ​ត្រឡប់មកវិញ ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​នៅតាម​ច្រកទ្វារ​ព្រំដែន ដើម្បី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​សុខភាព និង​ចត្តាឡីស័ក ១៤ថ្ងៃ នៅពេល​ទៅដល់​ស្រុកកំណើត​វិញ ស្របតាម​នីតិវិធី​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល និង​ក្រុមការងារ​រាជធានី-ខេត្ត​ នៃ​ក្រសួងមហាផ្ទៃ។

ក្រសួង​ការងារ​បន្តថា ក្នុងករណី​បងប្អូនពលករ មាន​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុងអំឡុងពេល​ការរាតត្បាត​ជំងឺកូវីដ១៩ ត្រូវ​ទំនាក់ទំនងជាមួយ​អាជ្ញាធរមូលដ្ឋាន​របស់ខ្លួន ដើម្បី​ទទួលបាន​សេវា​អន្តរាគមន៍។ ករណី​មាន​បំណង​ស្វែងរកការងារថ្មី​ធ្វើ ត្រូវ​ទាក់ទង​ទៅមន្ទីរការងារ​ថ្មី​ធ្វើនៅក្នុងស្រុក ឬចង់​វិលត្រឡប់​ទៅក្រៅប្រទេសវិញ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;