"បញ្ឈប់ការរាតត្បាតសកល" ជាប្រធានបទទិវាដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០

  • 2020-04-29 05:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធពិធីទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០ ក្រោមប្រធានបទ “បញ្ឈប់ការរាតត្បាតសាកល៖ ការរៀបចំផែនការ ឆ្លើយតបគ្រោះអាសន្នដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ” ។ កិចប្រជុំនេះ​ធ្វើ​ឡើង ​តាមរយៈប្រព័ន្ធ​អ៊ិនធើណេត វីដេអូ Conferenceនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នេះជាឆ្នាំទី១៥ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បី​សុខ​ភាព និងសុវត្ថិភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ (ILO-OSH) ក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ចាំបាច់នានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។

លោក Graeme Buckley នាយកប្រចាំប្រទេសអង្គការអន្តរជាតិខាងការងារសម្រាប់ប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍តាមវីដេអូ Conference ពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បាន​ថ្លែង​ថា លោកពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តក្នុងការចាត់វិធានការណ៍ដោះស្រាយ ពីការគំរាមកំហែងនៃមេរោគ កូវីត-19 រួមទាំងកម្មករនិយោជិត នៅតាមបណ្តារោងចក្រកាត់ដេរផង​ដែរ។ ទន្ទឹមនេះដែរ អង្គការ ILO រួមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និង គម្រោង​លើក​កម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ របស់អង្គការ ILO នៅក្នុងប្រទេស​កម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេច នូវចក្ខុវិស័យពិភពលោកដែលមាន កន្លែងការងារកាន់តែមានសុខភាព និងសុវត្ថិភាព ប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់។

លោក បណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺកូវីដ-១៩ (COVID-19) រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វផ្សាយអប់រំ ស្តីពីជំងឺកូវីដ-១៩នេះ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងពីសុខភាពសាធារណៈ លើការបង្ការខ្លួនឲ្យចៀសផុតពីការឆ្លង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;