សម្ដែង​រឿង​អី​អីចេះ តារា​សម្ដែងរូបសង្ហា អ៊ុន សិទ្ធា ចេញដំបៅឃ្លង់ពេញខ្លួន!

  • 2020-04-29 05:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង អ៊ុន សិទ្ធា ដែល​ធ្លាប់​មាន​មុខមាត់​ស្អាតបាត និង​រូប​សង្ហា​នោះ ស្រាប់​តែ​ពេល​នេះ​លោក​បាន​បញ្ចេញ​រូប​ថត​បី​សន្លឹក​តាម​រយៈ​ហ្វេស​ប៊ុក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ព្រោះ​មុខ និង​ខ្លួន​របស់លោក​កើត​ជំងឺ​ឃ្លង់​មើល​ទៅគួរ​ឲ្យ​ខ្លាច។

បើ​គេ​ពិនិត្យ​មើល​យូរ​ទៅ សភាព​ទ្រុឌទ្រោម និង​ដំបៅ​ឃ្លង់លើ​មុខ​សិទ្ធា នៅ​ពេល​នេះ គឺ​ជា​ការ​តែង​ឡើង​ដើម្បី​ថត​រឿង​អ្វី​មួយ​ប៉ុណ្ណោះ។ ប៉ុន្ដែ​នៅ​លើ​សារ​ដែល​លោក​បាន​បង្ហោះ​នោះ​មិន​បាន​ប្រាប់​ថា វាជា​ស្ថានភាព​ពិត ឬ​ជា​ការ​តែង​ឡើង​ដើម្បី​សម្ដែង​នោះ​ទេ ដោយ​លោក​គ្រាន់​បង្ហើប​ថា៖"បើ​ខ្ញុំ​ក្លាយ​ជា​បែប​នេះ តើ​មាន​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​អត់?(ម៉ែ​កុំ​បារម្ភ កូន​រឹងមាំ​ណាស់ នឹក​ម៉ែ"។

Sabay មិន​ទាន់​អាច​ទាក់ទង​លោក អ៊ុន សិទ្ធា ដើម្បី​សួរ​លម្អិត​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ ប៉ុន្ដែ​កន្លង​ទៅ​លោក​ធ្លាប់​ប្រាប់​ថា នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា​នេះ រូប​លោក​ទទួល​ថត​រឿង​ភាគ​មួយ​ដើម្បី​ចាក់​បញ្ចាំង​នៅ​កញ្ចក់ទូរទស្សន៍ក្នុងស្រុកល្បីឈ្មោះមួយ។

កាល​ណោះ​តារាសម្ដែង ពិធីករ និងជាអ្នកដើរម៉ូដរូបនេះប្រាប់​ថា លោក​ត្រូវ​ដើរ​ជា​តួ​អង្គ​ឯក​វេទនា​បំផុត ដែល​អាច​ជា​តួ​អង្គ​ខ្វាក់ ឬ​កើត​ជំងឺ​អ្វី​ម្យ៉ាង ហើយ​រស់នៅ​យ៉ាង​វេទនា មុន​នឹង​រក​សេចក្ដី​សុខ​ឃើញ​នៅ​ទី​បញ្ចប់ នៃ​រឿង​នោះ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;