រឿងកម្របំផុត! ជីដូនវ័យ ៩៥ ឆ្នាំប្រយុទ្ធឈ្នះវីរុសកូវីដ១៩ ជាសះស្បើយមកវិញ
- 2020-04-30 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងកម្របំផុត! ជីដូនវ័យ ៩៥ ឆ្នាំប្រយុទ្ធឈ្នះវីរុសកូវីដ១៩ ជាសះស្បើយមកវិញ
ចន្លោះមិនឃើញ
Cesc Fabregas បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គម Twitter សម្ដែងចេញពីទឹកចិត្តត្រេកអរ បន្ទាប់ពីទទួលដំណឹងពីក្រុមគ្រូពេទ្យជំនាញប្រទេសអេស្ប៉ាញថា លោកយាយទួតរបស់ខ្លួន បានជាសះស្បើយពីវីរុសកូវីដ ១៩ បើទោះបីជាមានវ័យ ៩៥ ឆ្នាំទៅហើយ។
លើសពីនេះទៀត ខ្សែបម្រើឆ្នើមសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានបរិច្ចាគទឹកប្រាក់ ដែលជាកម្លាំងពលកម្មអាទិត្យរបស់ខ្លួន ៣០% គិតជាសាច់ប្រាក់ប្រមាណជា ១៣០ ០០០ ផោនរហូតដល់ ៤ ខែ(មេសាដល់កញ្ញា)២០២០ ដើម្បីរួមចំណែកជួយដល់ក្លឹប AS Monaco ដែលខ្លួនកំពុងប្រកបអាជីព ក្នុងការទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុ ដែលបណ្ដាលមកពីវីរុសកូវីដ១៩ ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app