សម្តេច ស ខេង៖ សមត្ថកិច្ច​មិន​សួររក​ឯកសារ​អ្នកដំណើរ​ដែល​គោរព​ច្បាប់ចរាចរណ៍​នោះទេ

  • 2020-05-01 00:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងថា អ្នកដំណើរ​ដែលគោរពច្បាប់ មិនត្រូវបាន​សមត្ថកិច្ច​សួរ​រកឯកសារឡើយ ពោលគឺ​លើកលែងតែអ្នកបំពាន​ច្បាប់​ត្រង់ចំណុចណាមួយ​តែប៉ុណ្ណោះ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាង​សេចក្តីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២០។

សម្តេច​ក្រឡាហោម គូសបញ្ជាក់​យ៉ាង​ដូច្នេះថា៖ «សមត្ថកិច្ច​នឹងមិនឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល»។

សម្តេច​ ស ខេង លើកឡើង​ថា ការរឹតបន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍​នេះ គឺជាការ​ថែរក្សា​ប្រាក់ និង​សុវត្ថិភាព​ជូនប្រជាពលរដ្ឋ៕

អត្ថបទថ្មី
;