កូរ៉េខាងជើង អះអាងថា អតីតមេដឹកនាំខ្លួន២រូបមិនដែលបត់ជើងធំនោះទេ!
- 2020-05-01 06:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង អះអាងថា អតីតមេដឹកនាំខ្លួន២រូបមិនដែលបត់ជើងធំនោះទេ!
ចន្លោះមិនឃើញ
នៅក្នុងប្រទេសកូរ៉េខាងជើង រដ្ឋាភិបាលបានចាក់បណ្ដុះគំនិតជាច្រើនទៅកាន់ពលរដ្ឋខ្លួន ដោយលើកឡើងអំពីភាពអស្ចារ្យ និងអច្ឆរិយរបស់មេដឹកនាំ សឹងតែដូចជាអាទិទេពទៅហើយ។ ដោយមិនមានទំនាក់ទំនងជាមួយពិភពខាងក្រៅ ដូច្នេះហើយទើបប្រជាពលរដ្ឋកូរ៉េខាងជើងមិនអាចវែកញែកដឹងអំពីការពិតនៃការអះអាងមួយចំនួន ដែលមានភាពជ្រុលនិយមហួសហេតុពេក។
មួយនៅក្នុងការចាក់បណ្ដុះគំនិតលើប្រជាពលរដ្ឋនោះគឺថា អតីតមេដឹកនាំរបស់កូរ៉េខាងជើងចំនួន២រូបគឺលោក គីម ជុងអ៊ីល និងលោក គីម អ៊ីលស៊ុង មិនធ្លាប់បត់ជើងធំ ឬឈឺនោមដូចមនុស្សធម្មតានោះឡើយ។ នេះបើតាមជីវប្រវត្តិដែលរៀបរៀងដោយរដ្ឋាភិបាលកូរ៉េខាងជើង។ ដោយឡែកចំពោះមេដឹកនាំបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន វិញ មិនមានការលើកឡើងដូច្នេះទៀតទេ។ ប៉ុន្តែរាល់ពេលលោកធ្វើដំណើរទៅណាម្ដងៗ មេដឹកនាំរូបនេះរមែងយកបង្គន់ចល័តទៅតាមខ្លួនជានិច្ច ហើយប្រសិនបើនរណាម្នាក់ហ៊ានលួចប្រើបង្គន់ចល័តនេះ និងមានទោសប្រហារជីវិត៕