ស្នងការរាជធានី ឃាត់ខ្លួនអប់រំម្ចាស់ហ្វេសប៊ុកដែលផុសព័ត៌មានមិនពិតពីការផាកពិន័យ
- 2020-05-03 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នងការរាជធានី ឃាត់ខ្លួនអប់រំម្ចាស់ហ្វេសប៊ុកដែលផុសព័ត៌មានមិនពិតពីការផាកពិន័យ
ចន្លោះមិនឃើញ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ ២០១៨ ដែលគាត់បានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕
ទស្សនាវីដេអូការទទួលកំហុស ជាសាធារណ:ដល់ប្រជាពលរដ្ឋដូចខាងក្រោម ៖