ខ្លះៗអំពី គីម ជុងអ៊ុន និងក្រុមនារីបម្រើជាទាសករសិច ២០០០នាក់
- 2020-05-04 00:06:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លះៗអំពី គីម ជុងអ៊ុន និងក្រុមនារីបម្រើជាទាសករសិច ២០០០នាក់
ចន្លោះមិនឃើញ
បើតាមប្រភពព័ត៌មានបែកធ្លាយកន្លងមកនោះ បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានបង្កើតក្រុមនារីទាសករសិចមួយ ដែលទុកបម្រើតណ្ហាឲ្យខ្លួន និងបណ្ដាក្រុមមន្ត្រីជាន់ខ្ពស់។ ក្រុមទាសករផ្លូវភេទនេះមានចំនួនស្ត្រីមិនតិចជាង ២ពាន់នាក់នោះឡើយ។
ការបែកធ្លាយព័ត៌មាននេះ កើតឡើងបន្ទាប់ពីមានការរៀបរាប់ពីស្ត្រីម្នាក់ ដែលបានរត់គេចខ្លួនរួចពីក្រុមទាសករខាងលើ។ ស្ត្រីមិនបញ្ចេញឈ្មោះរូបនោះបាននិយាយថា ប្រសិននរណាម្នាក់មិនធ្វើតាមការបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង នោះនឹងត្រូវបាត់ខ្លួនជាក់ជាមិនខាន។
បន្ថែមពីនេះ ក៏មានស្ត្រីម្នាក់ទៀតផងដែរ ដែលធ្លាប់រៀបរាប់អំពីក្រុមទាសករសិចរបស់លោក គីម ជុងអ៊ុន។ នាងមានឈ្មោះថា Hee Yeon Lim ដែលជាកូនស្រីអ្នកនយោបាយលេចធ្លោម្នាក់នៅកូរ៉េខាងជើង។ នាងក៏ជាស្ត្រីម្នាក់ដែលត្រូវគេយកទៅបម្រើការនៅក្នុងក្រុមទាសករសិចផងដែរ។ ដំណឹងបែកធ្លាយពីមាត់ Hee Yeon Lim បានលេចឡើងនៅអំឡុងឆ្នាំ២០១៧ ក្រោយឪពុករបស់នាងបានទទួលមរណភាព ហើយនាងត្រូវគេអនុញ្ញាតឲ្យចាកចេញពីប្រទេសបាន។
Lee So Yeon ជាស្ត្រីម្នាក់ផ្សេងទៀតនៅក្នុងក្រុមទាសករសិចកូរ៉េខាងជើង។ នាងបានប្រាប់ថា នាងត្រូវគេយកចូលក្រុមនេះនៅអាយុ១៥ឆ្នាំ ហើយមានក្មេងស្រីខ្លះដែលនៅក្នុងក្រុមនេះមានអាយុតិចជាងនាងទៅទៀត ខ្លះអាយុតិចប្រហែល ១២ ឬ១៣ឆ្នាំក៏មាន។
សូមបញ្ជាក់ថា កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមមួយចំនួនៗទៀតផងដែរពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ក្រុមអត្តពលិកកូរ៉េខាងជើង។ ខ្លះថា នារីៗដែលស្ថិតនៅក្នុងក្រុមអត្តពលិកប្រទេសផ្ដាច់ការមួយនេះសុទ្ធតែធ្លាប់ត្រូវគេបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ។ យ៉ាងណាមិញ ខាងគណៈរដ្ឋមន្ត្រីរបស់លោក គីម ជុងអ៊ុន បានឆ្លើយតបបដិសេធនឹងព័ត៌មាននេះ៕