តោះ! ឆែក​តម្លៃ iPhone SE 2 ធ្លាក់​ថ្លៃ​សល់​ប៉ុន្មាន?

  • 2020-05-04 03:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ចេញ​លក់​តាម​ហាង​នៅ​ខ្មែរ​បាន​ជាង​មួយ​អាទិត្យ iPhone SE ជំនាន់​ថ្មី ដែល​មានតម្លៃ​ធូរ តែ​មាន​រូប​រាង​ស្រដៀង​ទៅ​និង iPhone 8 បាន​ធ្លាក់​ថ្លៃបណ្ដើរៗហើយ។

iPhone SE ជំនាន់​ថ្មី​នេះ​​មាន​អេក្រង់​ទំហំ ៤,៧ អ៊ីញ ប្រភេទ LCD និង​ជា​ Retina Display ទ្រាំទ្រ​មុខងារ True Tone និង​មាន​បំពាក់​ប៊ូតុង​ Home សម្រាប់​មុខងារ​ស្កេន​​ម្រាម​ដៃ។ ចេញ​លក់​ថ្ងៃ​ដំបូង ទំហំ 64GB មាន​តម្លៃ ៥៥៥ដុល្លារ និង​ទំហំ 128GB មាន​តម្លៃ ៦២៩ ដុល្លារ។

ខាង​ក្រោម​នេះ​ជា​តម្លៃ​កំពុង​ដាក់​លក់​នៅ​តាម​ហាងបច្ចុប្បន្ន៖

  • iPhone SE 2 ទំហំ 64GB មានតម្លៃ ៥០៩ ដុល្លារ

  • iPhone SE 2 ទំហំ 128GB មាន​តម្លៃ ៦០៩ដុល្លារ

  • iPhone SE 2 ទំហំ 256GB មាន​តម្លៃ ៧០៩ដុល្លារ

iPhone SE ជំនាន់​ថ្មី​នេះ​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ១២MP កាមេរ៉ា​មុខ​មាន​ទំហំ ៧MP ប្រើ​ប្រាស់​ឈីប A13 Bionic។ អាចសាក​ថ្ម​ល្បឿន ១៨ វ៉ាត់ ​ស៊ីម​ពីរ​ (ស៊ីម​ទី​មួយ​ជា​ប្រភេទ eSIM), ទ្រាំទ្រ​មុខងារ Haptic Touch ដែល​ជំនួស​ឲ្យ 3D Touch និង​មាន​សមត្ថភាព​ការពារ​ទឹក/ធូលី កម្រិត IP67៕

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃ​ដាក់​ឲ្យកុម្ម៉ង់ទិញនៅ​ហាង Angkor Meas។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;