Mourinho ថាកីឡាករ​បម្រុង​ក្រុម​មួយ​នេះ ល្អ​ជាង១១ នាក់​ដំបូង​របស់ Spurs​

  • 2020-05-04 07:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ


កាល​ពី​នៅ​ជើង​ទី ២ នៃ​វគ្គ ១៦ ក្រុម​ចុងក្រោយរដូវកាល ២០១៩-២០២០ ក្រុមមាន់ខ្នាយមាស Spurs ដែលជាក្រុមជើងឯករង Champions Legue ឆ្នាំមុនធ្វើមិនបានល្អនោះទេដោយ​ធ្លាក់ចេញពីកម្មវិធី ក្រោយ​ប្រកួត​ចាញ់ ក្រុមគោជល់ថ្មោង​ថ្មី Leipzig ក្នុងលទ្ធផលទាំងពីរជើងសរុបគឺ ៤-០ ។

Morinho អំឡុុងពេល​ Spurs ប៉ះ​នឹង Leipzig

លោក Morinho គ្រូបង្វឹក Spurs ធ្លាប់​បាននិយាយក្រោយចប់ប្រកួតនោះ​យ៉ាងដូច្នេះ​៖ "កុំថាឡើយ ១១ នាក់ដំបូង ទោះជាយកកីឡាករបម្រុងរបស់ Leipzig មកលេងក៏មានគុណភាព ជាងកីឡាករ​ក្រុមខ្លួនដែលជួបបញ្ហារបួសកីឡាករឆ្នើមៗពាក់កណ្ដាលទៅហើយ។ " កាល​នោះ Spurs ជួប​បញ្ហា​របួស​កីឡាករ​ល្អៗ​ដូចជា Son, Lucas Moura និង Harry Kane ជាដើម។

ទស្សនា​វីដេអូ​បច្ចេកទេស​លេង​របស់Leipzig ដែល​អាច​ទម្លាក់ Spurs(ជើងទី១និង២)៖

សកម្មភាពអំឡុុងពេល​ Spurs ប៉ះ​នឹង Leipzig

រំឮក​ផង​ដែរ​ថា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានរុញឲ្យក្លឹប Leipzig ទើបនឹងបង្កើតឆ្នាំ ២០០៩ មានមូលដ្ឋាននៅអាល្លឺម៉ង់ បានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៅពានរង្វាន់ Champions Legue ជាលើកដំបូងបំផុតប្រវត្តិសាស្រ្តក្លឹប ខណៈដែលក្លឹបមកពី​អ៊ីតាលី Atalanta ក៏បានចារកំណត់ត្រានេះដូចគ្នា៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ រក្សា

;