រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កើន​ឡើង​នៅ Bundesliga ក្រោយ​ពេល​តេស្ត​កីឡាករ​ទាំង ៣៦ ក្លឹប

  • 2020-05-05 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​កីឡាករ​​ទាំង ៣៦ ក្លឹប(លីគ១និងលីគ២) ក្នុង​ចំនួន ១៧២៤ នាក់​មុន​នឹង​ចូល​​មក​ហ្វឹក​ហាត់​​ ក្នុង​នោះ​គេ​បាន​រក​ឃើញ​ចំនួន​អ្នក​ផ្ទុក​វីរុស​កូវីដ១៩ កើន​ឡើង​ដល់ ១០ នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ Bundesliga ។

ខ្សែ​បម្រើមកពី​ក្លឹប Koln តេស្ត​ឃើញ​វិជ្ជមាន /រូបថត៖GettyImage
​កាល​ពី​​ថ្ងៃ​សុក្រ​និង​សៅរ៍ នៅ​​សប្តាហ៍​មុន​នេះ​ គេ​រក​ឃើញ​កីឡាករ​តេស្ត​វិជ្ជមាន​គឺ​ ៦ រូប​មក​ពី​ក្លឹប ២ ផ្សេង​គ្នា​គឺ ក្លឹប FC Koln និងក្លឹប Cologne ។ ដូច​នេះ​មាន​ន័យ​ថា​កើន​ថែម​ ៤ នាក់​ទៀត។

​បើ​ទោះ​ជា​បែប​នេះតែ​ ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga ​មិន​បង្អាក់ដំណើរ​ត្រឹម​នេះ​ទេ គ្រោង​​​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ ដើម្បី​បញ្ចប់​រដូវកាលដែល​នៅស​ល់​តែ ៩ ប្រកួត​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រចូល​ក្នុង​កីឡដ្ឋាន​ឡើយ អាច​មើល​តាម​ទូរទស្សន៍បាន។

វិធានការនៅ Bundesliga គឺធ្វើ​តាម​គោលការណ៍​គឺ​ត្រូវ​ធ្វើ​តេស្ដ​កីឡាករ​ជាប់​រហូត ហើយ​សម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋាន​ត្រឹម​តែ ២៤០​ នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏​ត្រូវ ​អនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;