App មួយ​នេះ នឹង​ជួយឱ្យ​អ្នកប្រឡង​ជាប់​យកបណ្ណបើកបរ​យ៉ាង​ងាយស្រួល

  • 2020-05-05 06:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


App មួយ​ឈ្មោះថា «Cambodia Driving Rules» ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់​ឱ្យប្រជាពលរដ្ឋ​ស្វែងយល់ពីច្បាប់ចរាចរណ៍ ជាពិសេស​សម្រាប់អ្នកប្រឡង​យកបណ្ណបើកបរ។

នៅក្នុង App នេះមាន​បង្ហាញ​ទ្រឹស្តី​នៃការបើកបរ និងការប្រឡង​សាកល្បង។

ចំពោះផ្នែក​ទ្រឹស្តី​នៃការបើកបរ រួមមាន៖ ច្បាប់​ចរាចរណ៍ផ្លូវគោក, ផ្លាកសញ្ញាចរាចរណ៍, សិទ្ធិអាទិភាព, ជំនាញបើកបរ, បច្ចេកទេសយានយន្ត, សង្គ្រោះបន្ទាន់, ការផ្ទុកមនុស្ស​ និង​ទំនិញ និង​ចំណេះដឹង​ទូទៅ។

ចំណែកផ្នែក​ប្រឡង​សាកល្បង គឺ​ឱ្យអ្នកប្រើប្រាស់​អាច​ជ្រើសរើស​តាម​ប្រភេទ​បណ្ណបើកបរ ដូចជា ក, ខ, គ, ឃ និង ង។ សំណួរនៅក្នុងការប្រឡងទ្រឹស្តីជាក់ស្តែង គឺមិនខុសគ្នាឡើយ ពីសំណួរនៅក្នុង App មួយនេះ។

ដើម្បីទាញយក App មកប្រើប្រាស់​សូមចុច៖

-Android: Cambodia Driving Rules

-iOS: Cambodia Driving Rules

បញ្ជាក់៖ បន្ទាប់ពីប្រឡងទ្រឹស្តីជាប់ហើយ គឺបេក្ខជនត្រូវប្រឡងដៃចង្កូតទៀត ហើយ​បើជាប់​នឹង​ទទួលបណ្ណបើកបរតែម្តង៕

អត្ថបទថ្មី
;