មូលហេតុ សម្រេចព្យួរការងារមន្ត្រីសហព័ន្ធ មិនឲ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត
- 2020-05-06 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ សម្រេចព្យួរការងារមន្ត្រីសហព័ន្ធ មិនឲ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់វិធានការចំពោះអតីត និងមន្រ្តីរបស់សហព័ន្ធ រួមមានលោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ដោយព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។
ក្រោយការបង្កើតគណកម្មការវិន័យ សហព័ន្ធ បានរកឃើញបន្ថែមថា ត្រឹមអំឡុងឆ្នាំ ២០១៥ ដល់ ២០១៩ មានការកិបកេងប្រាក់ជាង ៥៩៧៣៦ ដុល្លារដុល្លារឯណោះ។ អំពើនេះហើយ ទើបបានជាសហព័ន្ធបាល់ទាត់កម្ពុជា បានប្រជុំគ្នាជាច្រើនលើក រហូតដល់ឈានដល់ការពិន័យព្យួរសកម្មភាពបាល់ទាត់ពួកគេទាំង ៤នាក់រហូតមួយជីវិតតែម្ដង។ ខណៈដែលសាមីខ្លួនទាំង៤ ក៏បានសារភាពចំពោះកំហុសនេះដែរ។
សហព័ន្ធបញ្ជាក់ថា ការចាត់វិធានការនេះ បន្ទាប់ពីមន្តី្រខាងលើបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធ។ ក្នុងនោះ លោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការ៕