ចារកម្ម​កូរ៉េខាងត្បូង ទម្លាយ​ពីការបាត់មុខ​របស់​លោក គីម ជុងអ៊ុន កាលពី​ខែមុន

  • 2020-05-07 01:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចារកម្មកូរ៉េខាងត្បូង បាន​អះអាងថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបាន​បាត់ខ្លួន​រយៈពេលជាច្រើនថ្ងៃកាលពីខែមេសា គឺដោយសារ​បារម្ភ​អំពី​ជំងឺរាតត្បាត​កូវីដ១៩ ហើយ​ពុំមាន​អ្វី​ដែលពាក់ព័ន្ធ​ការវះកាត់​បេះដូងឡើយ។

របាយការណ៍​ខាងលើនេះ ត្រូវបាន​លាតត្រដាងដោយ​លោក Kim Byung-kee សមាជិកគណៈកម្មាធិការចារកម្ម​របស់​សភាកូរ៉េខាងត្បូង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០។ លោកថា លោក ​គីម ជុងអ៊ុន បាន​បំពេញការងារជាធម្មតា ក្នុងអំឡុងពេលបាត់មុខពីសាធារណៈ តែគ្មាន​ពាក់ព័ន្ធអ្វីបន្តិចសោះជាមួយនឹង​បញ្ហាសុខភាព​បេះដូង​របស់​លោក។

លោក Kim Byung-kee បាន​ឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ មេដឹកនាំ​កូរ៉េខាងជើង ទើបតែបង្ហាញ​ខ្លួន ១៧លើកប៉ុណ្ណោះ គឺតិចជាងបើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះក៏ដោយសារតែលោកបារម្ភអំពី​ជំងឺរាតត្បាត​កូវីដ១៩ ដែល​កំពុងផ្ទុះរីករាល​ដាល​ខ្លាំង។

លោក​បញ្ជាក់​ដូច្នេះថា៖ «គីម ជុងអ៊ុន បាន​ផ្តោត​លើ​ការពង្រឹង​កិច្ច​ការ​ផ្ទៃក្នុង ដូចជា​កម្លាំងយោធា និង​កិច្ចប្រជុំបក្ស-រដ្ឋ ហើយ​ការបារម្ភពីវីរុសកូរ៉ូណា បានកំណត់បន្ថែមទៀតនូវការបង្ហាញខ្លួន​ជាសាធារណៈ​របស់លោក»៕

ប្រភព៖ Foxnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;