អង្គការសង្គ្រោះមេឃពណ៌ខៀវចិន នឹងបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតំបន់សំខាន់ៗក្នុងក្រុងសៀមរាប

  • 2020-05-07 04:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ


លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត បាន​បើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការបាញ់ ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងក្រុងសៀមរាប ដែលរៀបចំដោយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះ​មេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ នៅក្រុងសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ធ្វើ​ឡើង​កាលពី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅ​សាលាខេត្ត​សៀមរាប។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ជាមួយគ្នានោះដែរ បន្ទាប់ពីកិច្ចពិភាក្សារួមគ្នារវាងរដ្ឋបាលខេត្ត និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឯកភាពជ្រើសរើសកំណត់ទីតាំងចំនួន ៤ដើម្បីបាញ់សម្លាប់មេរោគកូវីដ ១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដូចមានខាងក្រោម៖

  • វេលាម៉ោង ០៨៖០០ -០៩៖៣០ បាញ់ថ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
  • វេលាម៉ោង ១០៖០០ -១១៖០០ បាញ់ថ្នាំនៅផ្សារចាស់ និងតំបន់ផាប់ស្រ្ទីត
  • វេលាម៉ោង១១៖៣០-១២៖៣០ បាញ់ថ្នាំនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុរី ប្រិមប្រិយ៍
  • វេលាម៉ោង ១៥៖០០ -១៦៖០០ បាញ់ថ្នាំនៅផ្សារ លើធំថ្មី

ទន្ទឹមនឹងនេះ លោក អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃ ពណ៌ខៀវ នៃសធារណរដ្ឋប្រជាមានិតចិន ដែល បានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយយុទ្ធនាការការពារ ទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ ១៩ ជាពិសេស ជួយធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ៕

អត្ថបទ៖ ម៉េងងី

;