Microsoft ហ៊ានឲ្យលុយ ១០ម៉ឺនដុល្លារភ្លាម បើអ្នកអាចធ្វើរឿងមួយនេះបាន

  • 2020-05-07 04:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Microsoft កំពុងតែផ្តល់រង្វាន់ឲ្យទៅ Hacker រូបណាដែលអាច Hack ផ្នែកសុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការណ៍ Linux OS កែច្នៃ របស់ក្រុមហ៊ុននេះបាន។

គួរឲ្យដឹងថា Microsoft បានបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ថ្មី Azure Sphere OS ដែលកែច្នៃចេញពី Linux OS ដើម្បីដំណើរការលើឈីប សម្រាប់ Internet of Things (IoT) Platform របស់ខ្លួន។

ឥឡូវនេះ Microsoft ចង់ឲ្យ Hacker សាកល្បង Hack ផ្នែកសុវត្ថិភាពនៃ Azure Sphere OS របស់ខ្លួន ដោយហ៊ានឲ្យប្រាក់រង្វាន់ដល់ទៅ ១០០ ០០០ដុល្លារ ប្រសិនបើអាចបំបែកបាន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះហ៊ានទុកពេលឲ្យ ៣ខែ ចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣១ សីហា ឯណោះ៕

ប្រភព៖ theverge ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;