ទឹកជ្រោះប៊ូស្រាដំណាក់ទី២ ដែលគេកម្របានឃើញ មានទិដ្ឋភាពស្អាតយ៉ាងណា?
- 2020-05-07 08:31:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជ្រោះប៊ូស្រាដំណាក់ទី២ ដែលគេកម្របានឃើញ មានទិដ្ឋភាពស្អាតយ៉ាងណា?
ចន្លោះមិនឃើញ
ជ្រោះប៊ូស្រា គឺជារមណីយដ្ឋានដ៏ល្បីល្បាញមួយប្រចាំខេត្តមណ្ឌលគិរី។ ប៊ូស្រា ស្ថិតនៅស្រុកពេជ្រដា មានចម្ងាយជាង ៣៣គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ទីរួមខេត្តមណ្ឌលគិរី។
ទឹកជ្រោះប៊ូស្រាដំណាក់ទី១ មានកម្ពស់ជាង ២០ម៉ែត្រ ជាទីដែលអ្នកទេសចរនិយមទៅទស្សនាច្រើនជាងគេ។ ចំណែកទឹកជ្រោះប៊ូស្រាដំណាក់ទី២ ជាទីដែលអ្នកទេសចរកម្របានឃើញ។
ដើម្បីទៅកាន់ទឹកជ្រោះដំណាក់ទី២ យើងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃ ប្រមាណ ១៥នាទី រួចត្រូវសរសៀចុះតាមជញ្ជាំងថ្មីដ៏ចោត ដែលមានកម្ពស់ជាង ៤ម៉ែត្រ រួចបន្តដំណើរតាមជណ្ដើរឈើបែកបាក់ចុះមកក្រោម តាមផ្លូវឬស្សី។
បន្ថែមលើនេះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក៏មានខ្សែរ៉ត សម្រាប់ភ្ញៀវទេសចរជិះមើលទេសភាពដ៏ស្រស់ត្រកាលផងដែរ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕