ក្រសួងបរិស្ថាន គ្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ "ព្រៃឡង់"

  • 2020-05-08 00:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែងរកទីតាំងសមស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារ និងអភិរក្សធន​ធាន​ធម្ម​ជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ ការ​លើក​ឡើង​ដូច​នេះ ធ្វើ​ឡើងកាល​ពី​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២០។

រូបភាព៖ ក្រសួងបរិស្ថាន
លោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះ ក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀត។ ដែនជម្រកសត្វ​ព្រៃ«ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;