ម៉ាកស្មាតហ្វូនលេខមួយនៅអេស្ប៉ាញ មិនមែនជា Apple/Huawei ក៏មិនមែន Samsung

  • 2020-05-08 02:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ការ​ប៉ះ​ទង្គិច​លើ​ទីផ្សារ​ស្មាតហ្វូន​នា​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២០ ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ គេ​ឃើញ​​ម៉ាក​ស្មាតហ្វូន​ធំ​មួយ​​លេច​ត្រដែត​ខ្លាំង​ឡើង​នៅ​អឺរ៉ុប​ខាង​លិច​គឺ Xiaomi ដែល​ពេល​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៤ នៅ​​ក្នុង​តំបន់។ នេះ​បើ​តាម​តួ​លេខ​​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys។

តួលេខ​ខាង​លើ​បង្ហាញ​ថា​ Xiaomi កាន់​កាប់​ចំណែក​ទីផ្សារ ១០% នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ដែល​កើន​ឡើង ៧៩% ធៀប​នឹង​ឆ្នាំ​មុន។ ចំណែក Huawei ឈរ​នៅ​លំដាប់​លេខ ៣ មាន​ចំណែក​ទីផ្សារ ១៨% ប៉ុន្តែ​ធ្លាក់​ចុះ ៤០%។ ប្រសិន​បើ​ទំនោរ​ឡើង​ចុះ​នេះ​បន្ត​កើត​មាន នោះ Xiaomi អាច​ឡើង​ឈរ​តំណែង​លេខ ៣ នៅ​អឺរ៉ុប​ខាង​លិច​បាន​ជា​មិន​ខាន​នោះ​ទេ។

Canalys បាន​ប្រាប់​ឲ្យ​ដឹង​ថា Xiaomi ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ១ នៅ​អេស្ប៉ាញ ជា​មួយ​ចំណែក​ទីផ្សារ ២៨% ដែល​កើន​ឡើង ៤៦%។ តាម​ពី​ក្រោយ​ដោយ​ Huawei, Samsung និង Apple ដែល​សុទ្ធ​តែ​មាន​ថយ​ចុះ​ចំណែក​ទីផ្សារ​ធៀប​នឹង​ត្រីមាស​ឆ្នាំ​មុន។ ចំណែក​ OPPO មាន​ចំណែក​ទីផ្សារ ៣% ​មាន​កំណើន​រហូត​ដល់ ១០២៤% ឯណោះ។

​គួរ​ដឹង Xiaomi ក៏​​ស្ថិត​នៅ​លំដាប់​លេខ ៣ នៅ​អ៊ីតាលី (កំណើន ៣០៦% ធៀប​នឹង​ត្រីមាស​ឆ្នាំ​មុន) និង​លេខ​ ៤ នៅ​បារាំង (កំណើន ៨៣%)៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

;