ដឹងអត់ថា ប៉ែន ស្រីពេជ្រ កំពុងប៉ះពាល់ប្រភពចំណូលពីអាជីពសិល្បៈ?

  • 2020-05-08 02:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង និង​ជា​ពិធី​ការិនី​រូប​ស្រស់​សោភា​នាង ប៉ែន ស្រីពេជ្រ បាន​លុបកម្មវិធី​ប្រគំតន្ត្រី​តាម​ខេត្ត​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រភព​ចំណូល​របស់​តារា​ស្រី​រូប​នេះ​បាន​កាត់​បន្ថយ​ខ្លាំង​នៅ​ដើម​ឆ្នាំ​២០២០​នេះ។

រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​ព្រួយបារម្ភ​រឿង​ជំងឺ​កូវីដ-១៩ ហើយ​មិន​ទាន់​បាន​ទទួល​កម្មវិធី​ថត​ស្ពត ភាពយន្ដ ឬ​ទទួល​ធ្វើ​ជា​ពិធី​ការិនី​ឲ្យ​កម្មវិធី​ណា​មួយ​នៅ​ឡើយ។ នាង​និយាយ​ថា អ្វី​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ដែល​ជំងឺ​កូវីដ-១៩ ផុត​រលត់។

ប៉ែន ស្រីពេជ្រ និយាយ​ថា បច្ចុប្បន្ន​នាង​មាន​ការងារ​ស្នួល​មួយ​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ប៉ុន្តែ​នាង​អាច​ទទួល​យក​ការ​សម្ដែង ឬ​ធ្វើ​ជា​ពិធី​ការិនី​តាម​កម្មវិធី​ផ្សេង​ៗ​បាន​ធម្មតា នៅ​ពេល​ដែល​នាង​ទំនេរ​ពី​ការងារ​នៅ​ស្ថានីយ​។ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ នៅ​ដើម​ឆ្នាំ​២០២០ នេះ កម្មវិធី​ជា​ច្រើន​ដែល​នាង​គ្រោង​នឹង​ធ្វើ បែរ​ជា​ផ្អាក​ទៅ​វិញ ហើយ​បាន​ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​នាង​ដែរ។

រូបភាព៖ ហ្វេសប៊ុក ប៉ែន ស្រីពេជ្រ

សព្វថ្ងៃ ប៉ែន ស្រីពេជ្រ នៅ​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ជា​ពិធី​ការិនី​នៅ​ក្នុង​ស្ថានីយ​ផ្ទាល់ ហើយ​ម្ដងម្កាល​នាង​ត្រូវ​ចេញ​តាម​ខេត្ត​ដើម្បី​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ហង្សមាស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;