សម្តេច ស ខេង៖ កម្ពុជា មិនទាន់ឈានដល់ដំណាក់កាល​ដោះលែង​អ្នកទោស​ដូចប្រទេស​មួយចំនួននោះទេ

  • 2020-05-08 02:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ ការ​លើក​ឡើង​ដូច​នេះ នៅ​ក្នុង​កិច្ច​ប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ ធ្វើ​ឡើង​នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ។

រូបភាព៖ ហ្វេសបុក សម្ដេច ស ខេង
សម្ដេចក្រឡាហោម បាន​បន្ត​ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿង​ញៀន​បាន​ស្ថិត​ក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទ​ល្មើស​នេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;