ទ័ព​កូរ៉េ​ខាងជើង ព្រលះ​កូរ៉េខាងត្បូង​រឿងធ្វើ​សមយុទ្ធ​យោធា

  • 2020-05-08 03:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យយោធា​កូរ៉េខាងជើង បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការធ្វើសមយុទ្ធយោធារបស់​កូរ៉េខាងត្បូង ដោយហៅថាជាសកម្មភាពគគ្លើន និង​បង្កហេតុ។ នេះបើតាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន​កូរ៉េខាងជើង KCNA នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២០។

រូបតំណាង
យោធាកូរ៉េខាងជើង បន្ទោសដូច្នេះថា៖ «**នេះ​ជាការបង្កហេតុ​ដ៏ធ្ងន់ធ្ងរ ដែល​មិនធ្លាប់ឃើញពីមុនមកឡើយ ហើយ​ស្ថានភាពនេះ​ ទាម​ទារឱ្យមាន​ប្រតិកម្មតបតរវិញជាចាំបាច់ពីយើង**»។

ប្រភព​ដដែលបន្តថា កាយវិការបែបនេះ មិន​ជួយសម្រាល​ភាព​តានតឹង​នៅឧបទ្វីបកូរ៉េឡើយ ផ្ទុយទៅវិញ​ ស្ថានការណ៍នេះ បាន​វិលទៅចំណុចមុន​កិច្ចប្រជុំកំពូល​កូរ៉េខាងជើង កាលពីឆ្នាំ​២០១៨ វិញហើយ។

សូមជម្រាប​ថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ យោធា​កូរ៉េខាងត្បូង បាន​ធ្វើ​សមយុទ្ធ​នៅក្នុង​ដែន​សមុទ្រ​ភាគខាងលិចកូរ៉េ ដែលមានការចូលរួមពី​យន្តហោះចម្បាំង និង​ទូក​ជាង ២០គ្រឿង៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;