កីឡដ្ឋាន១នៅអាស៊ាន ​ផ្ទុកអ្នក​ទស្សនាបាន​​ដល់​ទៅ​ ១០មុឺន​នាក់​(មាន​វីដេអូ)

  • 2020-05-08 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡដ្ឋាន Bukit Jalil National Stadium ស្ថិត​នៅ​ក្នុង​ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​ជាប់​ជា ​កីឡដ្ឋាន​ធំជាងគេ​បំផុតប្រចាំ​អាស៊ាន។ កីឡដ្ឋាន​មួយ​នេះផ្ទុកអ្នក​ទស្សនាបាន​​ដល់​ទៅ​ ១០ មុឺន​នាក់​ឯណោះ។

ផ្នែកខាងក្នុងកីឡដ្ឋាន Bukit Jali /រូបថត៖ thienthach
កីឡដ្ឋាន​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ ម៉ាឡេស៊ី ​ចាប់បើក​សម្ពោធជាផ្លូវការ នៅថ្ងៃទី ១១ ខែកក្កដាឆ្នាំ ១៩៩៨ ។ ធ្លាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កម្មវិធី AFC Asian Cup 2007, កម្មវិធី AFF Cup 2010, 2014 ឆ្នាំ 2018 និងកម្មវិធី AFC U-16 Championship 2018។

ទស្សនាវីដេអូ កីឡដ្ឋាន Bukit Jali ខាងក្រោម៖

យ៉ាងណា​មិញ ថ្មីៗ​នេះកីឡដ្ឋាន​របស់​ក្រុមរហ្សសនាម (ខ្លាព្រៃ) មួយនេះទទួល​បាន​សំឡេងឆ្នោត ១៩% ជា កីឡដ្ឋាន​ ដែល​ពេញនិយម​ចំណាត់ថ្នាក់​លេខ ២ ខណៈ​ដែល​ កីឡដ្ឋាន​ដែល​ពេញនិយម​ជាង​គេ​ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ បានទៅលើ​កីឡដ្ឋាន GBK (Gelora Bung Karno) ដែល​ជា​ទឹក​ដី​របស់​ក្រុមបាល់ទាត់ជម្រើស​ជាតិ​ ឥណ្ឌូនេស៊ី ឯណោះវិញដោយទទួលបានសំឡេងគាំទ្រ ៥៨% ​ក្រោយពេល AFC ធ្វើ​ការ​ស្ទង់​មតិ​លើ​បណ្ដាញ​សង្គម twittter ។

អ្នកគាំទ្រ​ក្រុមបាល់ទាត់ជម្រើស​ជាតិ​ ឥណ្ឌូនេស៊ី
កីឡដ្ឋាន GBK
កីឡដ្ឋាន GBK

ក្នុង​ការ​បោះ​ឆ្នោត​នេះ​មាន​កីឡដ្ឋាន​ជាច្រើន​ ដែល​រើស​ពី​ប្រទេស​នានា​ក្នុងតំបន់​អាស៊ាន​ ដូច​ជា ​កីឡដ្ឋានរបស់​ជម្រើស​ជាតិ​អូស្រ្តាលី Rajamangala Stadium របស់​ក្រុមជម្រើស​ជាតិ​ថៃ​និង My Dinh Stadium របស់​ជម្រើស​ជាតិ​វៀតណាម​ជា​ដើម

Australia Stadium ឈរ​លេខ​៣​ទទួល​បាន​សំឡេង​គាំទ្រ១១ភាគរយ ហើយ Rajamangala Stadium របស់​ថៃ​ទទួល​បាន​សំឡេង​ឆ្នោត​៨ ​% ខណៈដែល My Dinh Stadium ទទួលបានតែ ៤% ប៉ុណ្ណោះ៕ Antaranews

ប្រភព៖ AFC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;