បឹងបន្ទុះភ្នំភ្លើង «យក្សឡោម» ដែលនៅតែស្ថិតក្នុងភាពអាថ៌កំបាំង
- 2020-05-08 07:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងបន្ទុះភ្នំភ្លើង «យក្សឡោម» ដែលនៅតែស្ថិតក្នុងភាពអាថ៌កំបាំង
ចន្លោះមិនឃើញ
បឹងយក្សឡោម គឺជារមណីយដ្ឋានធម្មជាតិដ៏សំខាន់មួយ ប្រចាំក្រុងបានលុង ខេត្តរតនគិរី។ ស្ថិតនៅប៉ែកខាងត្បូង ឈាងខាងកើតនៃទីរួមខេត្ត បឹងធម្មជាតិនេះ មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលក្រុងបានលុង។
បឹងយក្សឡោម គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាពដ៏ស្រស់ត្រកាល បានធ្វើឲ្យទីនេះ ក្លាយជាកន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យ។
បឹងនេះគឺជាស្លាកស្នាមនៃបន្ទុះភ្នំភ្លើង អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ផ្ទៃបឹងដ៏ធំល្វឹងល្វើយ មានទឹកថ្លាឈ្វេង ប្រកបទៅដោយសភាពស្ងប់ស្ងាត់។ មានរាងស្ទើរជារង្វង់ បឹងយក្សឡោម មានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ។
អស់រយៈពេលជាច្រើនសតវត្សកន្លងទៅ បឹងបន្ទុះភ្នំភ្លើងមួយនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង។ គេអាចគយគន់សម្រស់បឹងធម្មជាតិមួយនេះ ត្រឹមតែផ្នែកខាងក្រៅដែលស្រោបពីលើបឹងប៉ុណ្ណោះ ប៉ុន្តែពុំទាន់មាននរណាម្នាក់អាចដឹងពីរឿងរ៉ាវជាក់ច្បាស់ ថានៅផ្នែកខាងក្រោមនៃបឹងនេះ បានលាក់ទុកអ្វីខ្លះនោះទេ។
សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕