Son ជាប់ជាសិស្សមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្រោយពេលបណ្តុះបណ្តាលមូលដ្ឋានយោធា
- 2020-05-08 09:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ជាប់ជាសិស្សមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្រោយពេលបណ្តុះបណ្តាលមូលដ្ឋានយោធា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Heung-min Son បានបញ្ចប់ភារកិច្ចហ្វឹកហាត់យោធារបស់ខ្លួននៅប្រទេសកូរ៉េហើយ។ កីឡាករឆ្នើមរបស់ Spurs រូបនេះ ទទួលបានប័ណ្ណសរសើរក្នុងការហ្វឹកហាត់ល្អជាងគេប្រចាំក្រុមរបស់ខ្លួនផងដែរ។
ការបណ្តុះបណ្តាលនេះរួមមានការបាញ់ប្រហារ គីមីជីវសាស្រ្តនិងវិទ្យុសកម្ម ជំនាញប្រយុទ្ធផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលជំនួយបឋម។ ក្នុងអំឡុងពេលប្រកួតបាញ់ប្រហារ Sonny បានបាញ់ចំគោលដៅ ១០/១០ ។
មន្រ្តីនៅក្នុងជុំរុំកងម៉ារីនម្នាក់បាននិយាយថា Son នឹងទទួលបានពានរង្វាន់ 'Pilsung' ដែលជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ចំនួន ៥ សម្រាប់ទាហានដែលហ្វឹកហាត់បានល្អបំផុត៕